ប្រធានរដ្ឋសភាលោក Nguyen Sinh Hung បញ្ចប់ដំណើរទស្សនកិច្ចនៅចិនប្រកបដោយជោគជ័យ
|
ប្រធានរដ្ឋសភាលោក Nguyen Sinh Hung បញ្ចប់ដំណើរទស្សនកិច្ចនៅចិនប្រកបដោយជោគជ័យ |
(VOV)_នាថ្ងៃត្រង់ ២៧ ធ្នូ ប្រធានរដ្ឋសភាវៀតណាម និងគណៈប្រតិភូជាន់
ខ្ពស់រដ្ឋសភាវៀតណាមបានត្រឡប់មកដល់ទីក្រុងហាណូយ បញ្ចប់ដំណើរទស្សន
កិច្ចជាផ្លូវការនៅចិន។ដោយមានជំនួបប្រាស្រ័យ ពិភាក្សាជាបន្តបន្ទាប់ ដំណើរ
ទស្សនកិច្ចលើកនេះបានរួមចំណែកសកម្ម ក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងដៃ
គូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយវៀតណាម-ចិន ពិសេសគឺក្នុងសកម្មភាពនីតិ
បញ្ញាត្តិ ផ្លាស់ប្តូរពាណិជ្ជកម្ម និងពិសេសគឺជំរុញទំនុកទុកចិត្តខាងនយោបាយ។
តាមរយៈជំនួបទាំងឡាយរវាង ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh
Hung និងបណ្ដាថ្នាក់ដឹកនាំបក្ស រដ្ឋ និងរដ្ឋសភាចិន ភាគីទាំងពីរបានឯកភាពអំពី
ទស្សនះនិងទិសដៅរួមជាច្រើន ដើម្បីជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរស្ថិរ
ភាព តម្លាភាព និងចីរភាពក្នុងរយៈពេលខាងមុខនេះ។
ដំណើរទស្សនកិច្ចជាផ្លូវការនៅចិន របស់ប្រធានរដ្ឋសភា លោក Nguyen Sinh
Hung មានអត្ថន័ដ៏សែនសំខាន់ថែមទៀត គឹប្រព្រឹត្តទៅក្នុងឱកាស ប្រទេសទាំងពីរ
រំលឹកខួបអនុស្សាវរីយ៍លើកទី៦៥ ទិវាបង្កើតទំនាក់ទំនងការទូត និងឆ្នាំថ្មីជិតមក
ដល់ ហើយបានប្រៀបដូចជាទ្វាមួយបើកចេញប្រការល្អប្រសើរបំផុត សំរាប់ចំ
ណងមិត្តភាពវៀតណាមនិងចិន ដើម្បីជីវភាពរស់នៅសម្បូរធូធារ សុភមង្គល
សំរាប់ប្រជាជននៃប្រទេសនិមួយៗ៕