ប្រធានរដ្ឋសភាលោក Tran Thanh Man អញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយបុណ្យតេតដល់ប្រជាជន និងយុទ្ធជននៅស្រុក Cau Ngang ខេត្ត Tra Vinh

(VOVWORLD) - ក្នុងឱកាសរៀបចំទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណីឆ្នាំ ២០២៥ នាព្រឹកថ្ងៃទី១១ ខែមករានេះ ប្រធានរដ្ឋសភា  លោក Tran Thanh Man បានអញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយដល់គ្រួសារគោលនយោបាយ គ្រួសារក្រីក្រ ជនជាតិភាគតិច និងកម្មាភិបាល ទាយុទ្ធជននៅប៉ុស្តិ៍ការពារព្រំដែន My Long ឃុំ My Long ស្រុក Cau Ngang ខេត្ត Tra Vinh។

ប្រធានរដ្ឋសភាលោក Tran Thanh Man អញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយបុណ្យតេតដល់ប្រជាជន និងយុទ្ធជននៅស្រុក Cau Ngang ខេត្ត Tra Vinh - ảnh 1ប្រធានរដ្ឋសភាលោក Tran Thanh Man អញ្ជើញថ្លែងមតិ (រូបថត៖ Le Tuyet/VOV)

តាងនាមថ្នាក់ដឹកនាំបក្ស និងរដ្ឋ ប្រធានរដ្ឋសភា លោក Tran Thanh Man បានទទួលស្គាល់លទ្ធផលដែលខេត្ត Tra Vinh ស្រុក Cau Ngang ឃុំ My Long ជាពិសេសប៉ុស្តិ៍ការពារព្រំដែន My Long សម្រេចបានក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ធានាការពារជាតិ- សន្តិសុខ កសាងប្រព័ន្ធនយោបាយនាពេលថ្មីៗនេះ។

លោកប្រធានរដ្ឋសភាបានមានប្រសាសន៍ថា ឆ្នាំ២០២៥ គឺជាឆ្នាំដែលមានសារៈសំខាន់ពិសេស ដោយមានការប្រារព្ធខួបដ៏សំខាន់ និងមានអត្ថន័យជាច្រើនសម្រាប់ប្រទេស និងប្រជាជាតិ លោកប្រធានរដ្ឋសភាបានស្នើឱ្យខេត្ត Tra Vinh ស្រុក Cau Ngang និងឃុំ My Long ខិតខំសម្រេចឱ្យបានជោគជ័យនូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី១៣ និងសម្រេចបាននូវគោលដៅនៃផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរយៈពេល ៥ឆ្នាំ ២០២១-២០២៥។ លោកប្រធានរដ្ឋសភាបានស្នើឱ្យប៉ុស្តិ៍ការពារព្រំដែន My Long ពង្រឹងការសម្របសម្រួលជាមួយអាជ្ញាធរមូលដ្ឋាន និងអង្គការមហាជន ឲ្យកាន់តែជិតស្និទ្ធជាមួយប្រជាពលរដ្ឋ និងដោះស្រាយកង្វល់ និងសេចក្តីប្រាថ្នារបស់ប្រជាជន។ លោកប្រធានរដ្ឋសភាសង្ឃឹមថា គ្រួសារ គោលនយោបាយ គ្រួសារក្រីក្រ និងជនក្រីក្រនឹងជំនះរាល់ការលំបាក។

ប្រធានរដ្ឋសភាលោក Tran Thanh Man អញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយបុណ្យតេតដល់ប្រជាជន និងយុទ្ធជននៅស្រុក Cau Ngang ខេត្ត Tra Vinh - ảnh 2ប្រធានរដ្ឋសភាលោក Tran Thanh Man ជូនអំណោយដល់កម្មាភិបាល យុទ្ធជន គ្រួសារអ្នកទទួលផលគោលនយោបាយ និងគ្រួសារក្រីក្រ (រូបថត៖ Le Tuyet/VOV)

“គ្រួសារក្រីក្របន្តខិតខំដើម្បីរួចផុតពីភាពក្រីក្រ ធ្វើពលកម្មយ៉ាងសកម្ម និងធ្វើអាជីវកម្ម ដើម្បីកែលម្អជីវភាពរស់នៅខាងសម្ភារៈ និងស្មារតីរបស់គ្រួសារនីមួយៗ។ ឆ្នាំ ២០២៥ គឺជាឆ្នាំដែលវៀតណាមខិតខំលុបបំបាត់ផ្ទះប្រក់សង្ក័សី និងផ្ទះបណ្ដោះអាសន្នតាមគោលនយោបាយរបស់រដ្ឋាភិបាល និងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម។ រដ្ឋាភិបាលក៏មានកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចនៅតំបន់ជនជាតិភាគតិចផងដែរ។ យើងអនុវត្តយ៉ាងសកម្មនូវកម្មវិធីកាត់បន្ថយភាពក្រីក្រ និងកម្មវិធីជនបទថ្មី ដើម្បីលើកកម្ពស់ជីវភាពគ្រួសារគោលនយោបាយ និងជនក្រីក្រ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ