(VOVworld) - នាព្រឹកថ្ងៃទី២៩ កញ្ញា ខេត្ត Phu Tho ភាគខាងជើងវៀតណាម បាន
រៀបចំមហាសន្និបាតបក្សភាគខេត្តលើកទី១៨អាណត្តិ២០១៥-២០២០។ថ្លែងមតិ
នៅទីនេះ ប្រធានរដ្ឋសភាវៀតណាមលោកNguyen Sinh Hung បានស្នើរថា ក្នុងអា
ណត្តិខាងមុខនេះ Phu Tho ចាំបាច់ត្រូវមានដំណោះស្រាយជាក់ស្ដែង ដើម្បីអភិវឌ្ឍន៍
យ៉ាងលឿន និរន្តរភាព និងក្លាយទៅជាមជ្ឈមណ្ឌលអភិវឌ្ឍន៍នៃ តំបន់ព្រៃភ្នំភាគ
ខាងជើង។
“ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ត្រូវតែជ្រួតជ្រៀបយ៉ាងជ្រាលជ្រៅនូវទស្សៈមុនក៏
ដូចជាក្រោយនោះគឺ អភិវឌ្ឍន៍យ៉ាងលឿន និរន្តរភាព តាមនោះជំរុញខ្លាំងកំណើន
សេដ្ឋកិច្ច អភិវឌ្ឍន៍ឧស្សាហកម្ម សេវាកម្មមានគុណភាពខ្ពស់ កសិកម្មបៃតងតភ្ជាប់
នឹងការអភិរក្ស អភិវឌ្ឍន៍វប្បធម៌ ធានាសន្តិសុខសង្គម ការពារបរិស្ថាន”។
លោក Nguyen Sinh Hung បានសង្កត់ធ្ងន់ថា ខេត្ត Phu Tho ចាំបាច់ត្រូវប្រមូលផ្ដុំ
អភិវឌ្ឍន៍វិស័យវប្បធម៌សង្គមនានា លើកកំពស់គុណភាពជីវភាពរស់នៅសំរាប់
ប្រជាជនព្រមទាំងតភ្ជាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចជាមួយការធានាសន្តិសុខការពារ
ជាតិផងដែរ៕