ប្រធានរដ្ឋសភាវៀតណាមចូលរួមពិធីបិទ ឆ្នាំសិក្សា២០១៣២០១៤របស់សាលាសភាបណ្ឌិតការពារប្រទេស
|
លោក Nguyen Sinh Hung ថ្លែងមតិក្នុងពិធី (រូបថតៈ vov) |
(VOVworld)-ក្នុងពិធីបិទឆ្នាំសិក្សា២០១៣-២០១៤នៅសាលាសភាបណ្ឌិតការពារ ប្រទេសវៀតណាម នាថ្ងៃទី៣០កក្កដា ប្រធានរដ្ឋសភាលោក Nguyen Sinh Hung
បានសង្កត់ធ្ងន់ថា គោលដៅ ភារកិច្ចការពារប្រទេសគឺការពាររឹងមាំខឿនឯករាជ្យ
អធិបតេយ្យភាព ឯកភាពនិងបូរណភាពដែនដីរបស់មាតុប្រទេស ការពារបក្ស
រដ្ឋ ប្រជាជន និង របបសង្គមនិយម។ លោក Nguyen Sinh Hung បានលើកច្បាស់ថា៖
“យើងត្រូវជ្រួតជ្រៀបជារឿយៗ និងអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវរាល់
ការផ្តួចផ្តើមគំនិត គោលមាគ៌ារបស់បក្ស អំពីវិស័យការពារប្រទេស សន្តិសុខ ជា
ពិសេស គឺសេចក្តីសម្រេចចិត្រ លេខ២៨ របស់មជ្ឈឹមស្តីអំពីយុទ្ធសាស្រ្តការពារ
មាតុប្រទេសក្នុងស្ថានភាពថ្មី។ ទន្ទឹមនឹងនោះ ជ្រួតជ្រៀបដ៏ជ្រាលជ្រៅ គោលមាគ៌ា
ឯករាជ្យ ម្ចាស់ការ និងស្វិតស្វាញអនុវត្តន៍គោលនយបាយកិច្ចការបរទេសបើក
ទូលាយ ពហុបែប”។
ដោយឈរលើស្មារតីនេះ លោកNguyen Sinh Hung ស្នើថា សាលាសភា បណ្ឌិតត្រូវអនុវត្តន៍ឲ្យល្អជាងទៀត នូវភារកិច្ចបណ្តុះបណ្តាល ជាពិសេសគឺរូមផ្សំ ភារកិច្ចចំនួន២គឺកសាងនិងការពារមាតុប្រទេស រក្សាបរិយាកាសសន្តិភាព ដើម្បី ការអភិវឌ្ឍន៍ប្រទេសជាតិ៕