ប្រធានរដ្ឋសភាវៀតណាមជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតនិងប្រធានជានារីតំណាងអង្គការអន្តរជាតិនៅវៀតណាម
|
ប្រធានរដ្ឋសភាវៀតណាមជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតនិងប្រធានជានារីតំណាងអង្គការអន្តរជាតិនៅវៀតណាម |
(VOV)_នាព្រឹកថ្ងៃទី៥មិនា នៅទីក្រុងហាណូយ ថ្នាក់ដឹកនាំរដ្ឋសភាវៀតណាម
បានរៀបចំជំនួបប្រាស្រ័យបណ្ដាឯកអគ្គរដ្ឋទូត និងប្រធានជានារី តំណាងអោយអង្គ
ការអន្តរជាតិនៅវៀតណាម ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ទិវានារីអន្តរជាតិ (ថ្ងៃទី
៨មិនា)។ អញ្ជើញចូលរួមពិធីនេះ មានប្រធានរដ្ឋវៀតណាម លោក Tran Dai Quang
និងប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan។ ថ្លែងមតិនៅទីនេះ ប្រធាន
រដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានផ្ញើជូនចំពោះថ្នាក់ដឹកនាំបក្សរដ្ឋ
សមាជិកាក្រុមសមាជិកាសភាវៀតណាម ឯកអគ្គរដ្ឋទូត និងប្រធានជានារី តំណាង
អង្គការអន្តជាតិនៅវៀតណាមនូវក្តីជូនពរកក់ក្តៅបំផុត ក្នុងឱកាសរំលឹកខួប
អនុស្សាវរីយ៍ទិវានារីអន្តរជាតិ (ថ្ងៃទី៨មិនា)។ លោកស្រី Nguyen Thi Kim Ngan
បានថ្លែងថា៖
“ មានភ័ពសំណាងណាស់ ដោយសារ វៀតណាមជានិច្ចកាលមានការជួយ
ឧបត្ថម្ភយ៉ាងសកម្មពីសហគមន៍អន្តរជាតិ ដែលក្នុងនោះមានបណ្ដាឯកអគ្គរដ្ឋ
ទូតនិងប្រធានជានារីតំណាងអង្គការអន្តរជាតិនៅវៀតណាម។ តាមនោះ វៀត
ណាមបានចែករំលែកបទពិសោធន៍ពីប្រទេសផ្សេងៗ បានជួយឧបត្ថម្ភទាំងប្រ
ភពធនធានមនុស្ស និងបច្ចេកទេស ដើម្បីជំរុញដំណើការធ្វើសមាហរណកម្ម
សម្រេចគោលដៅសហស្សវត្សរ៍ អភិវឌ្ឍន៍និរន្តរភាព និងកំពុងរួមដំណើរជាមួយ
វៀតណាម ដើម្បីសម្រេចគោលដៅអិវឌ្ឍន៍នានា ដល់ឆ្នាំ២០៣០៕”