ប្រធានរដ្ឋសភាវៀតណាមបញ្ចប់ដំណើរទស្សនកិច្ចចូលរួមសន្និសីទកំពូលបណ្ដាប្រធានរដ្ឋសភាជានារីពិភពលោកលើកទី១១
|
ប្រធានរដ្ឋសភាវៀតណាមបញ្ចប់ដំណើរទស្សនកិច្ចចូលរួមសន្និសីទកំពូលបណ្ដាប្រធានរដ្ឋសភាជានារីពិភពលោកលើកទី១១ |
(VOV)_នាព្រឹកថ្ងៃទី១៤ធ្នូ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim
Ngan និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានវិលត្រឡប់មកមាតុប្រទេសវិញ បញ្ចប់
ដំណើរទស្សនកិច្ច ចូលរួមសន្និសីទកំពូលបណ្ដាប្រធានរដ្ឋសភាជានារីពិភពលោកលើក
ទី១១ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១៣ធ្នូនៅទីក្រុង Abu Dhabi បណ្ដា
ប្រទេសអេមីរ៉េតអារ៉ាប់រួម ( UAE) តាមការអញ្ជើញរបស់ប្រធានអន្តរសភាពិភព
លោក (IPU) លោក Saber Chowdhury និងប្រធានក្រុមប្រឹក្សា បណ្ដាប្រទេសអេមីរ៉េត
អារ៉ាប់រួម ( UAE) លោក Amal Al Qubaisi។ អង្គសន្និសីទកំពូលបណ្ដាប្រធានសភាជា
នារីពិភពលោក បានអនុម័តលើសេចក្ដីថ្លែងការណ៍ Abu Dhabi ៖” សាមគ្គីភាព ដើម្បី
កំណត់ទិសដៅអនាគត ដើម្បីពិភពលោកមួយល្អប្រសើរថែមទៀត”។ គណៈប្រតិភូជាន់
ខ្ពស់រដ្ឋសភាវៀតណាម ដឹកនាំដោយប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan
បានចូលរួមសន្និសីទលើកនេះ ដោយបន្តបង្ហាញនូវគោលនយោបាយសកម្ម ម្ចាស់ការ
ធ្វើសមាហរណកម្មអន្តរជាតិ ពង្រីកតួនាទី និងថានះរបស់វៀតណាមនិងរដ្ឋសភាវៀត
ណាម ក្នុងវេទិកាសភាតំបន់និងអន្តរជាតិ។
មុននោះ នាយប់ថ្ងៃទី១៣ធ្នូ (តាមម៉ោងតំបន់) ប្រធានរដ្ឋសភា លោកស្រី
Nguyen Thi Kim Ngan បានជួបសន្ទនាជាមួយកម្មាភិបាល និងដំណាងសហគមន៍
ជនវៀតណាមនៅអេមីរ៉េតអារ៉ាប់រួម ( UAE) ផងដែរ៕