ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញទទួលជួប ជាមួយអភិបាលទីក្រុង Busan

(VOVWORLD) - នៅក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចទៅកាន់កូរ៉េខាងត្បូង នាថ្ងៃទិ៤ ខែធ្នូ នៅក្នុងជំនួបជាមួយអភិបាលទីក្រុង Busan លោក Oh Keo-don ប្រធានរដ្ឋសភា វៀតណាមលោកស្រី Nguyen Thi Kim Ngan បានលើកឡើងយ៉ាងច្បាស់ថា ដំណើរទស្សនកិច្ចជាផ្លូវការនៅកូរ៉េខាងត្បូងរបស់គណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋ សភាវៀតណាម គឺសំដៅរួមចំណែកជំរុញទំនាក់ទំនងភាពជាដៃគូ សហប្រតិបតិ្ត ការយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរអោយមានការរីកចម្រើនយ៉ាងជាក់ស្ដែងនិងប្រកបដោយប្រសិទ្ធភាពថែមទៀត។
ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញទទួលជួប ជាមួយអភិបាលទីក្រុង Busan  - ảnh 1(រូបថត៖ VOV) 


លោកស្រីប្រធានរដ្ឋសភាបានអះអាងថា កូរ៉េខាងត្បូងជានិច្ចកាលជាដៃគូពាណិជ្ជកម្មនិងវិនិយោគសំខាន់ជួរមុខរបស់វៀតណាម។ ភាពជោគជ័យរបស់វិនិយោគិនកូរ៉េខាងត្បូងនៅវៀតណាម គឺជានិមិត្តរូប ដ៏ល្អប្រសើរក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។ លោកស្រី មានគោលបំណងថា មានសហគ្រាសនៅទីក្រុង Busan កាន់តែច្រើន នឹង បណ្ដាក់ទុនចូលមកវៀត ណាមលើវិស័យដែលវៀតណាមកំពុងមានតម្រូវការ។

        ចំណែកឯអភិបាលទីក្រុង Busan លោក Oh Keo-don វិញ បានសង្កត់ធ្ងន់ ថា កូរ៉េខាងត្បូងនិងវៀតណាមមានលក្ខណៈស្រដៀងគ្នាជាច្រើន។ នាបច្ចុប្បន្ន មានជនជាតិវៀតណាមជាច្រើនកុះករដែលកំពុងរស់នៅ សិក្សារៀនសូត្រនិងធ្វើ ការនៅ Busan។ តាមផែនការ នាពេលខាងមុខ Busan នឹងបង្កើតមជ្ឈមណ្ឌល ជួយឧបត្ថម្ភគ្រួសារពហុវប្បធម៌វៀតណាម-កូរ៉េខាងត្បូង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ