ប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញមិន នឹងអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធរុស្ស៊ី
(VOVWORLD) - ដំណើរទស្សនកិច្ចនេះ ធ្វើឡើងតបតាម ការអញ្ជើញរបស់ប្រធានសភាឌូម៉ាជាតិរុស្ស៊ីលោក Vyacheslav Victorovich Volodin និងប្រធានក្រុមប្រឹក្សាសហព័ន្ធ សភាសហព័ន្ធរុស្ស៊ី លោកស្រី Valentina Ivanovna Matvienko។
ប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញមិន។ (រូបថត៖ VNA) |
គណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាបានចេញសេចក្តីប្រកាសព័ត៌មានថា លោកប្រធានរដ្ឋសភា ត្រិន ថាញមិន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀត ណាម អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធរុស្ស៊ី និងធ្វើជាសហប្រធាន កិច្ចប្រជុំលើកទី៣ នៃគណៈកម្មាធិការសហប្រតិបត្តិការអន្តរសភា វៀតណាម-សហព័ន្ធ រុស្ស៊ី ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១០ ខែកញ្ញា។ ដំណើរទស្សនកិច្ចនេះ ធ្វើឡើងតបតាម ការអញ្ជើញរបស់ប្រធានសភាឌូម៉ាជាតិរុស្ស៊ីលោក Vyacheslav Victorovich Volodin និងប្រធានក្រុមប្រឹក្សាសហព័ន្ធ សភាសហព័ន្ធរុស្ស៊ី លោកស្រី Valentina Ivanovna Matvienko៕