ប្រធានរដ្ឋសភាវៀតណាមលោក Tran Thanh Man ទទួលជួបប្រធានព្រឹទ្ធសភាកម្ពុជា

(VOVWORLD) - នាព្រឹកថ្ងៃទី២៦ ខែកក្កដា នៅទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man បានទទួលជួបប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានព្រឹទ្ធសភា កម្ពុជា សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសដែលសម្ដេចតេជោដឹកនាំ គណៈប្រតិភូ កម្ពុជាអញ្ជើញមកវៀតណាម ដើម្បីចូលរួមពិធីបុណ្យសពជាតិរបស់អគ្គលេខាបក្សកុម្មុយនិស្ត វៀតណាមលោក Nguyen Phu Trong។

ប្រធានរដ្ឋសភាវៀតណាមលោក Tran Thanh Man ទទួលជួបប្រធានព្រឹទ្ធសភាកម្ពុជា - ảnh 1ប្រធានរដ្ឋសភាវៀតណាមលោក Tran Thanh Man ទទួលជួបប្រធានព្រឹទ្ធសភាកម្ពុជាសម្ដេចតេជោ ហ៊ុន សែន។ (រូបថត៖ VOV)
លោកប្រធានរដ្ឋសភា Tran Thanh Man បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ក្នុងការថែរក្សា និងអភិវឌ្ឍទំនាក់ ទំនងជាអ្នកជិតខាងមិត្តភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេស ទាំងពីរ។ ពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី ប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man បានសង្កត់ធ្ងន់ថា ទំនាក់ទំនងល្អប្រពៃរវាងរដ្ឋសភាវៀតណាម និងរដ្ឋ សភា ព្រឹទ្ធសភាកម្ពុជា បានរួមចំណែករឹតបន្តឹង និងធ្វើឲ្យស៊ីជម្រៅថែមទៀតនូវកិច្ច សហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
រីឯខ្លួនវិញ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះ រាជាណាចក្រកម្ពុជា បានសង្កត់ធ្ងន់ថា លោកអគ្គលេខាបក្ស Nguyen Phu Trong មានការរួមវិភាគទានយ៉ាងសំខាន់ រួមចំណែកនាំទំនាក់ទំនងវៀតណាម-កម្ពុជា អភិវឌ្ឍន៍គួរឲ្យកត់សម្គាល់ ព្រមទាំងជាថ្នាក់ដឹកនាំមួយរូបដែលបានលះបង់ពេញ មួយជីវិត ដើម្បីសេចក្តីសុខសាន្តរបស់ប្រជាជន និងការបូនជ្រុំចំណងសាមគ្គីភាព និងមិត្ត ភាព ដើម្បីការអភិវឌ្ឍរួមនៃប្រទេសទាំងបី វៀតណាម ឡាវ និងកម្ពុជាផងដែរ។ សម្តេច តេជោ ហ៊ុន សែន មានគោលបំណងថា នាពេលខាងមុខ ប្រទេសទាំងពីរនឹងបន្តពង្រឹង កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដោយត្រូវខិតខំជំរុញកិច្ចសហប្រតិបត្តិការលើ វិស័យសេដ្ឋកិច្ចសង្គម ដើម្បីនាំមកនូវជីវភាពរស់នៅល្អប្រសើរជូនប្រជាពលរដ្ឋនៃ ប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ