ប្រធានរដ្ឋសភាវៀតណាមអញ្ជើញជាអធិបតីសន្និសីទអនុវត្តសេចក្តីសម្រេចចិត្តមជ្ឈឹមលើកទី៤
|
ប្រធានរដ្ឋសភាវៀតណាមអញ្ជើញជាអធិបតីសន្និសីទអនុវត្តសេចក្តីសម្រេចចិត្តមជ្ឈឹមលើកទី៤ |
(VOV)_នាព្រឹកថ្ងៃទី២៦ ខែធ្នូ នៅទីក្រុងហាណូយ គណៈកម្មការបក្សរដ្ឋសភា
បានរៀបចំសន្និសីទអនុវត្តសេចក្តីសម្រេចចិត្តមជ្ឈឹម លើកទី៤ នីតិកាលទី១២។ នៅ
ទីនេះ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា៖
ក្នុងសភាពការណ៍នាបច្ចុប្បន្ន ការកសាង និងកែលំអបក្ស ជាភារកិច្ចគន្លឹះ ដើម្បី
ពង្រឹងនិងពង្រីកការដឹកនាំរបស់បក្ស។ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim
Ngan ក៏បានចាត់ទុកថា៖បណ្ដាបក្ខជនរបស់គណៈកម្មការបក្សរដ្ឋសភា ជាស្ថាប័នកំ
ពូល ដំណាងអោយប្រជាជន ជាងនរណាទាំងអស់ នោះគឺអ្នកជិតស្និទ្ធបំផុតជាមួយ
ប្រជាជន បានជួបប្រាស្រ័យជាមួយប្រជាជន នោះជាលក្ខណះងាយស្រួលពិសេស៖
“ រដ្ឋសភាជាស្ថាប័នដំណាងរបស់ប្រជាជន ជិតស្និទ្ធជាមួយប្រជាជន ដូច្នេះត្រូវ
តែជួបប្រាស្រ័យជាមួយប្រជាជនដើម្បីផ្តៀសស្ដាប់ និងក្តាប់ជាប់បំណងប្រាថ្នារបស់
ប្រជាជន។ យើងត្រូវបំពេញភារកិច្ចរបស់ខ្លួនអោយបានត្រឹមត្រូវ៕”