ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan ជួបសំណេះសំណាលជាមួយអ្នកបោះឆ្នោតនៅស្រុក Phong Dien

(VOVWORLD) - នាព្រឹកថ្ងៃទី ៤ ខែឧសភា ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតមុនសម័យប្រជុំលើកទី ៥ នៃរដ្ឋសភានីតិកាលទី ១៤ នៅឃុំ My Khanh ស្រុក Phong Dien ទីក្រុង Can Tho (ភាគខាងត្បូងវៀតណាម)។
ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan ជួបសំណេះសំណាលជាមួយអ្នកបោះឆ្នោតនៅស្រុក Phong Dien - ảnh 1ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan ជួបសំណេះសំណាលអ្នកបោះឆ្នោតនៅស្រុក Phong Dien ទីក្រុង Can Tho

ក្នុងជំនួបនេះ លោកស្រី Nguyen Thi Kim Ngan បានឲ្យដឹងថានឹងស្នើឲ្យក្រសួងកសិកម្មនិងអភិវឌ្ឍន៍ ជនបទផ្តោតយកចិត្តទុកដាក់ដល់តំបន់មូលដ្ឋាននេះ ក្នុងការធ្វើអាជីវកម្មនូវសក្តានុភាព ដែលជាប្រៀបខ្លាំងរបស់ស្រុក Phong Dien ដើម្បីប្រែក្លាយសុ្រកនេះក្លាយជាតំពន់ដែលមានផ្លែឈើដ៏ល្បីឈ្មោះ និង ជាតំបន់ទេសចរណ៍ អេកូឡូស៊ី ផងដែរ។

ទន្ទឹមនឹងនេះ លោកស្រី Nguyen Thi Kim Ngan ក៏បានឆ្លើយសំនូរតបនឹងមតិរបស់ អ្នកបោះឆ្នោតអំពីរបបគោលនយោបាយបង្កើនប្រាក់ខែសម្រាប់កម្មាភិបាលដែលចូលនិវត្តន៍ក៏ដូចជារបបប្រាក់ខែសំរាប់គ្រូបង្រៀនថ្នាក់មត្តេយ្យផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ