ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan នឹងអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅកូរ៉េខាងត្បូង
(VOVWORLD) - ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan នឹងអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅកូរ៉េខាងត្បូង។
តបតាមការអញ្ជើញរបស់ប្រធានរដ្ឋសភាកូរ៉េខាងត្បូង លោក Moon Hee Sang គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម ដឹកនាំដោយប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan នឹងអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅកូរ៉េខាងត្បូង ចាប់ពីថ្ងៃទី៤ដល់ថ្ងៃទី៧ខែធ្នូឆ្នាំ២០១៨។
ដំណើរទស្សនកិច្ចនេះ នឹងរួមចំណែកជម្រុញទំនាក់ទំនងរវាងប្រទេសទាំងពីរ លើគ្រប់វិស័យ ជាពិសេស លើវិស័យសេដ្ឋកិច្ច ការទូតនិងពាណិជ្ជកម្ម៕