ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅបារាំង
(VOVWORLD) - បន្ទាប់ពីបានបញ្ចប់ប្រកបដោយជោគ ជ័យនូវដំណើរទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រម៉ា រ៉ុកមក នាថ្ងៃទី៣០ខែមីនា ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា វៀតណាម បានទៅដល់រដ្ឋធានីបារីស (បារាំង) ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅបារាំង តបតាមការអញ្ជើញរបស់ប្រធានរដ្ឋសភាបារំាង លោក Richard Ferrand។
ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញមកដល់ព្រលានយន្តហោះ Orly ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅបារាំង (រូបថតៈ TTXVN) |
ទទួលស្វាគមន៍លោកស្រីប្រធានរដ្ឋសភា Nguyen Thi Kim Ngan និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម នៅឯព្រលានយន្តហោះ មានវត្តមានឯកអគ្គរដ្ឋទូតវៀត ណាមប្រចាំនៅបារាំងលោក Nguyen Thiep; ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំអង្គការ UNESCO លោកស្រី Tran Thi Hoang Mai រួមទាំងតំណាងរបស់សមាគមវៀតណាមនៅបារាំងនិងបុគ្គលិកស្ថានទូតវៀតណាមប្រចាំនៅប្រទេសបារាំងផងដែរ។
ដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋបារាំង របស់ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអនុវត្តន៍ចាប់ពីថ្ងៃទី៣០ខែមីនា ដល់ថ្ងៃទី៣ខែមេសាឆ្នាំ២០១៩។ ដំណើរទស្សនកិច្ចនេះ សំដៅពង្រឹងនិងពង្រីកទំនាក់ទំនងដៃគូយុទ្ធសាស្ត្រជាមួយបារាំង ព្រមទាំងជាការគូសសញ្ញាថ្មី ក្នុងការអភិវឌ្ឍទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាមជាមួយ សភានៃសាធារណរដ្ឋបារាំងផងដែរ៕