ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញជួបពិភាក្សាជាមួយលេខាគណៈកម្មាធិការបក្សខេត្ត Jiangsu (ចិន)
(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសចិន នារសៀលថ្ងៃទី៨ ខែ កក្កដា នៅទីក្រុង Nanjing ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយលេខាគណៈកម្មាធិការបក្សខេត្ត Jiangsu លោក Lou Qinjian។
ទិដ្ឋភាពនៃជំនួបជួបពិភាក្សារវាងប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan និង លេខាគណៈកម្មាធិការបក្សខេត្ត Jiangsu លោក Lou Qinjian |
ក្នុងជំនួបនេះ លេខាគណៈកម្មាធិការបក្សខេត្ត Jiangsu មានបំណង បន្តជំរុញកិច្ច សហប្រតិបត្តិការនិងចែករំលែកនូវបទពិសោធជាមួយវៀតណាម ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ការអភិវឌ្ឍន៍តំបន់ឧស្សាហកម្ម ការជួបប្រាស្រ័យរវាងប្រជាជននិងប្រជា ជន ការផ្លាស់វប្បធម៌និងទេសចរណ៍ផងដែរ។ អញ្ជើញជាការឆ្លើយតប ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អះអាងថា នាបច្ចុប្បន្ននេះ ចិនជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់វៀតណាម ហើយវៀតណាមគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ចិននៅក្នុងអាស៊ានតែម្តង។ នៅក្នុងគោលនយោបាយកិច្ចការការបរទេសរបស់វៀតណាម ចិនគឺជាដៃគូដ៏សំខាន់ជួរមុខ ដោយមានទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ពោលគឺពីវិស័យនយោបាយ ការទូត សេដ្ឋកិច្ច វិទ្យាសាស្រ្ត បច្ចេកវិទ្យានិងការជួបប្រាស្រ័យប្រជាជន។
ដោយសង្កត់ធ្ងន់ទៅលើការជួបប្រាស្រ័យរវាងប្រជាជនជាមួយប្រជាជន និងកិច្ចសហប្រតិបត្តិការរវាងតំបន់នានា នៃប្រទេសទាំងពីរ លោកស្រីប្រធានរដ្ឋសភាវៀតណាម មានបំណងចង់ឱ្យតំបន់នានារបស់ចិន ក្នុងនោះមានខេត្ត Jiangsu បន្តអនុវត្តឱ្យបានល្អ នូវលទ្ធផលដែលសម្រេចបានក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ដើម្បីរួមចំណែកក្នុងការពង្រឹងប្រពៃណី សាមគ្គីភាពនិងមិត្តភាព ជាពិសេសបន្តពង្រីកទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងចិនឲ្យកាន់តែស៊ីជម្រៅពីមួយថ្ងៃទៅមួយថ្ងៃ៕