ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue អញ្ជើញទទួលជួបរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុឡាវ
(VOVWORLD) - ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានចែករំលែកបទពិសោធន៍របស់វៀតណាម ហើយចាត់ទុកថា រដ្ឋសភាវៀតណាម និងរូបលោកផ្ទាល់ជានិច្ចកាលគាំទ្រ និងបង្កលក្ខណៈងាយស្រួលដល់ផ្នែកហិរញ្ញវត្ថុនៃប្រទេសទាំងពីរបង្កើនការជួបប្រាស្រ័យ និងជួយឧបត្ថម្ភគ្នាទៅវិញទៅមក។
ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញទទួលជួបរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុឡាវ លោក Bounchom Ubonpaseuth |
ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅឡាវ នាល្ងាចថ្ងៃទី ១៦ ឧសភា ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញទទួលជួបរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុឡាវ លោក Bounchom Ubonpaseuth។ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានចែករំលែកបទពិសោធន៍របស់វៀតណាម ហើយចាត់ទុកថា រដ្ឋសភាវៀតណាម និងរូបលោកផ្ទាល់ជានិច្ចកាលគាំទ្រ និងបង្កលក្ខណៈងាយស្រួលដល់ផ្នែកហិរញ្ញវត្ថុនៃប្រទេសទាំងពីរបង្កើនការជួបប្រាស្រ័យ និងជួយឧបត្ថម្ភគ្នាទៅវិញទៅមក។
ជាការឆ្លើយតប រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុឡាវ លោក Bounchom Ubonpaseuth បានឲ្យដឹងថា នាពេលថ្មីៗនេះ ក្រសួងហិរញ្ញវត្ថុឡាវបានលើកសំណើរទៅបំពេញទស្សនកិច្ច និងផ្លាស់ប្ដូរកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ព្រមទាំងសិក្សាស្រាវជ្រាវពីបទពិសោធន៍របស់ក្រសួងហិរញ្ញវត្ថុវៀតណាមក្នុងការធ្វើកំណែទម្រង់សហគ្រាស និងការដោះស្រាយបំណុលសាធារណៈ។ ជាពិសេស ក្នុងឆ្នាំ ២០២២ "ឆ្នាំមិត្តភាព និងសាមគ្គីភាព" អបអរសាទរខួបលើកទី ៦០ ទិវាបង្កើតទំនាក់ទំនងការទូត និងខួបលើកទី ៤៥ ទិវាចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនោះ ភាគីទាំងពីរនឹងមានសម្មភាពសម្បូរបែបជាងទៀត។
នាថ្ងៃដដែល ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ក៏មានជំនួបធ្វើការជាមួយប្រធានសវនកម្មរដ្ឋឡាវ លោក Malaythong Kommasith ផងដែរ៕