ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញជួបធ្វើការជាមួយរតនាគារជាតិ
|
ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញថ្លែងមតិក្នុងជំនួបធ្វើការជាមួយរតនាគារជាតិ |
(VOVworld)-ក្នុងជំនួបធ្វើការជាមួយរតនាគារជាតិនាព្រឹកថ្ងៃទី៣មិនានៅទីក្រុងហា
ណូយប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានវាយតម្លៃ
ខ្ពស់ចំពោះរាល់ការខិតខំប្រឹងប្រែងរបស់ផ្នែកហិរញ្ញវត្ថុនាប៉ុន្មានឆ្នាំកន្លងទៅ។ លោក
ស្រី Nguyen Thi Kim Ngan មានបំណងថា ប្រព័ន្ធរតនាគារជាតិទាំងមូល និយាយ
ដោយឡែកនិងផ្នែកហិរញ្ញវត្ថុទាំងមូលនិយាយរួមគប្បីផ្តោតការយកចិត្តទុកដាក់
បំពេញល្អរាល់បញ្ហាសំខាន់ៗក្នុងនោះមានបញ្ហាដាក់ចេញសំណើរជូនរដ្ឋសភា
និងរដ្ឋាភិបាលនូវដំណោះស្រាយបម្រើគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម នាំខឿន
សេដ្ឋកិច្ចរបស់ប្រទេសជាតិអភិវឌ្ឍន៍យ៉ាងខ្លាំងក្លានាពេលខាងមុខ។លោកស្រី
អញ្ជើញមានប្រសាសន៍ថា៖
“បក្ស រដ្ឋនិងប្រជាជនបានជឿជាក់ ប្រគល់ឲ្យប្រព័ន្ធរតនាគាររដ្ឋគ្រប់គ្រង
បរិមាណធំនៃប្រាក់និងទ្រព្យសម្បត្តិ តាមនោះ ផ្នែករតនាគារត្រូវមានភារកិច្ចគ្រប់
គ្រងឲ្យបានល្អនិងប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពបំផុត។ដោយសារប្រាក់ដែល
រតនាគារកំពុងគ្រប់គ្រងនោះជាការរួមចំណែករបស់ប្រជាជន។ខណៈដែលប្រាក់
ត្រូវបានប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពនោះ នឹងរួមចំណែគធ្វើឲ្យសេដ្ឋកិច្ច
សង្គមមានការរីកចំរើននិងផ្នែកការពារជាតិសន្តិសុខក៏បានរក្សារឹងមាំផងដែរ”៕