ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅវៀតណាម លោក Umeda Kunio

(VOVWORLD) -  នៅក្នុងជំនួបនេះ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan និងឯកអគ្គរដ្ឋទូត លោក Umeda Kunio បានពិភាក្សាយ៉ាងយកចិត្តទុកដាក់ ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រ ទេសទាំងពីរ ក្នុងនោះមានកិច្ចសហប្រតិបត្តិការការពារនិងទប់ទល់នឹងការរីករាលដាលនៃជំងឺ Covid-19 ផងដែរ។

ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅវៀតណាម លោក Umeda Kunio - ảnh 1ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅវៀតណាម លោក Umeda Kunio 

ក្នុងពិធីទទួលជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅវៀតណាម លោក Umeda Kunio នារសៀលថ្ងៃទី ១៩ ខែមីនា នៅវិមានរដ្ឋសភា ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានវាយតម្លៃខ្ពស់ ចំពោះតួនាទីជាស្ពានតភ្ជាប់របស់លោកឯកអគ្គរដ្ឋទូតក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរ។ លោកស្រីប្រធានរដ្ឋសភា បានថ្លែងអំណរគុណចំពោះ ស្ថានទូតជប៉ុនបាននិងកំពុងគាំទ្រយ៉ាងសកម្មក្នុងការអនុវត្តគម្រោងនៃទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិជប៉ុន (JICA) សម្រាប់ការិយា ល័យរដ្ឋសភា ដោយចូលរួមចំណែកលើកកម្ពស់សមត្ថភាពនិងជំនាញសម្រាប់កម្មាភិបាលវៀត ណាម។

នៅក្នុងជំនួបនេះ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan និងឯកអគ្គរដ្ឋទូត លោក Umeda Kunio បានពិភាក្សាយ៉ាងយកចិត្តទុកដាក់ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងនោះមានកិច្ចសហប្រតិបត្តិការការពារនិងទប់ទល់នឹងការរីករាលដាលនៃជំងឺ Covid-19 ផងដែរ។

នាពេលនេះ លោកឯកអគ្គរដ្ឋទូត Umeda Kunio បានវាយតម្លៃខ្ពស់ចំពោះវិធានការបង្ការនិងទប់ទល់នឹងជំងឺ Covid -19 របស់វៀតណាម ហើយបានចាត់ទុកថា នេះគឺជាបទពិសោធន៍ដ៏មានតម្លៃសម្រាប់ប្រទេសនានា។ លោកឯកអគ្គរដ្ឋទូត Umeda Kunio មានបំណងថា វៀតណាមនិងជប៉ុននឹងបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យទប់ទល់នឹងការប្រែប្រួលអាកាសធាតុ ជាពិសេស ទប់ទល់នឹងគ្រោះរាំងស្ងួតនិងការជ្រាបចូលនៃទឹកប្រៃ ដែលកំពុងកើតឡើងនៅតំបន់ដីសណ្ដទន្លេ Cuu Long៕

ប្រតិកម្មទៅវិញ

ផ្សេងៗ