ប្រធានរដ្ឋសភា Nguyen Sinh Hung បានបំពេញទស្សនកិច្ចការងារនៅ Hau Giang។
(VOV) /  
|
ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung ប្រធានគណៈកម្មាធិការ បញ្ជាបូកសរុបរយៈពេល៥ឆ្នាំអនុវត្តសេចក្តីសំរេចចិត្តមជ្ឈឹមលើកទី៧នីតិកាលទី១០ (radiovietnam.vn) |
VOV-បន្តដំណើរទស្សនកិច្ចការងារនៅប៉ែកខាងលិចភាគខាងត្បូងវៀត
ណាម នាព្រឹកថ្ងៃទី២៧សីហា ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh
Hung ប្រធានគណៈកម្មាធិការបញ្ជាបូកសរុបរយៈពេល៥ឆ្នាំអនុវត្តសេចក្តីសំរេច
ចិត្តមជ្ឈឹមលើកទី៧នីតិកាលទី១០ អំពីកសិកម្មកសិករនិងជនបទបានធ្វើការជា
មួយគណៈកម្មាធិការបក្សអចិន្ត្រៃយ៍ខេត្ត Hau Giang។ ថ្លែងមតិនៅសន្និសីទ
ប្រធានរដ្ឋសភា Nguyen Sinh Hung បានបញ្ជាក់ច្បាស់ថា ជោគជ័យរបស់សេចក្តីសំរេចចិត្តមជ្ឈឹមលើកទី៧គឺជីវភាពរស់នៅខាងសម្ភារៈនិងស្មារតីរបស់ប្រជាជន
ត្រូវបានសម្បូរធូធារ សុភមង្គល។ ខេត្ត Hau Giang ត្រូវពង្រីកឧត្តមភាពរបស់ដំបន់ អភិវឌ្ឍន៍កសិកម្មកសិករនិងជនបទទទួលបានលទ្ធផលខ្ពស់បំផុត។ ប្រធានរដ្ឋ
សភាបានរំលឹកថាក្នុងការកសាងជនបទថ្មី ខេត្ត Hau Giang ត្រូវយកចិត្តទុកដាក់អភិវឌ្ឍន៍តាមទិសចីរភាព ជ្រើសរើសឧត្តមភាពដើម្បីអាទិភាពវិនិយោគអភិវឌ្ឍន៍៕
-VOV