ប្រធានរដ្ឋអញ្ជើញចូលរួមពិធីទទួលកិត្តនាមវីរៈអង្គភាពកងកម្លាំងប្រដាប់អាវុធប្រជាជនរបស់កងទ័ពការពារព្រំដែន

(VOVWORLD) -នាព្រឹកថ្ងៃទី២៣មិថុនានៅទីក្រុង Hai Phong គណៈកម្មាធិការបក្សទីក្រុង ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជននិងគណៈកម្មាធិការរណសិរ្សមាតុភូមិ វៀតណាមទីក្រុង Hai Phong បានរៀបចំពិធីទទួលកិត្តនាម “វីរៈអង្គភាពកងកម្លាំង ប្រដាប់អាវុធប្រជាជន” និងប្រគល់កិត្តនាមវីរៈយុទ្ធជនកងកម្លាំងប្រដាប់អាវុធប្រជា ជនចំពោះវរសេនីយ៍ទោ លោក Nguyen Huu Doai អតីតស្នងការនយោបាយប៉ូស្ត ការពារព្រំដែន Trang Cat ផងដែរ។
ប្រធានរដ្ឋអញ្ជើញចូលរួមពិធីទទួលកិត្តនាមវីរៈអង្គភាពកងកម្លាំងប្រដាប់អាវុធប្រជាជនរបស់កងទ័ពការពារព្រំដែន  - ảnh 1ប្រធានរដ្ឋ លោក Tran Dai Quang ថ្លែងមតិក្នុងពីធី  

អញ្ជើញចូលរួមនិងថ្លែងមតិក្នុងពិធី ប្រធានរដ្ឋ វៀតណាមលោក Tran Dai Quang បានលើកច្បាស់ថា៖

        “ពង្រីកប្រពៃណីវីរៈអង្គភាពកងកម្លាំងប្រដាប់អាវុធប្រជាជន ម្ចាស់ការក្តាប់ជាប់  វិភាគ វាយតម្លៃនិងព្យាករណ៍ត្រឹមត្រូវនូវស្ថានភាពជាក់ស្តែង ជាពិសេសគឺបម្រែ សម្រួលទាក់ទិនតំបន់ជាប់ព្រំដែន និងកោះសមុទ្រ ដើម្បីម្ចាស់ការធ្វើសេនាធិការ ជាមួយថ្នាក់ដឹកនាំ។ ជាពិសេស រឹតបន្តឹងកិច្ចសហប្រតិបត្តិការជាមួយកងទ័ពការពារ សមុទ្រ ប៉ូលីស្តសមុទ្រ និងកងកម្លាំងទាក់ទិននានា ដើម្បីអនុវត្តល្អភារកិច្ចត្រៀម ប្រយុទ្ធប្រឆាំងជាស្រេច។ ដោះស្រាយបន្ទាន់ប្រកបដោយប្រសិទ្ធភាពស្ថានភាពស្មុគ ស្មាញ រួមចំណែករក្សាសន្តិសុខនយោបាយ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ