ប្រធានរដ្ឋអញ្ជើញចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី១៨៥ទិវាបង្កើតខេត្ត Lang Son
|
ប្រធានរដ្ឋអញ្ជើញចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី១៨៥ទិវាបង្កើតខេត្ត Lang Son |
(VOV)_” បន្តកំណែទម្រង់បែបបទរដ្ឋបាល កែលំអរបរិយាកាសវិនិយោគ អាជីវ
កម្ម តាមទឹសអនុវត្តរដ្ឋអំណាចអេឡិកត្រូនិក លើកកំពស់ប្រសិទ្ធិភាព សមត្ថភាព
សកម្មភាពរបស់ស្ថាប័នសាធារណះ កសាងជួរកម្មាភិបាល មន្ត្រីរដ្ឋការជំនាញឆ្លើយ
តបនឹងតម្រូវការ ភារកិច្ចក្នុងដំណាក់កាលជំរុញខ្លាំងឧស្សាហូបនីយកម្ម ទំនើបភា
វូបនីយកម្ម និងធ្វើសមាហរណកម្មអន្តរជាតិ”។ នេះគឺជាសំណូមពររបស់ប្រធានរដ្ឋ
លោក Tran Dai Quang ចំពោះបក្សភាគ រដ្ឋអំណាចនិងប្រជាជនខេត្ត Lang Son នៅ
ក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី១៨៥ទិវាបង្កើត ។ ប្រធានរដ្ឋ លោក Tran Dai
Quang ក៏បានស្នើអោយខេត្ត Lang Son គប្បីលើកទឹកចិត្តការអភិវឌ្ឍន៍ឧស្សាហកម្ម
ទ្រង់ទ្រាយតូចនិងមធ្យម តភ្ជាប់ជាមួយយន្តការ គោលនយោបាយនានាដើម្បីទាក់
ទាញគំរោងការណ៍ធំៗ មានបច្ចេកវិទ្យាទំនើប។ក្នុងការអភិវឌ្ឍន៍វប្បធម៌ សង្គម លើក
កំពស់ជីវភាពរស់នៅខាងសម្ភារះនិងស្មារតីរបស់ប្រជាជន ប្រធានរដ្ឋបានស្នើអោយ
ខេត្តត្រូវយកចិត្តទុកដាក់ថែមទៀតចំពោះការកសាង អភិវឌ្ឍន៍វប្បធម៌ បន្តអនុវត្ត
យុទ្ធសាស្ត្រអភិវឌ្ឍន៍អប់រំ និងបណ្ដុះបណ្ដាលប្រកបដោយប្រសិទ្ធិភាព ក្នុងដំណាក់កាល
២០១១-២០២០ការងារកាត់បន្ថយភាពក្រីក្រ ធានាសុខុមាលភាពសង្គម និងផលប្រ
យោជន៍សង្គម៕