ប្រធានរដ្ឋ Truong Tan Sang អញ្ជើញចូលរួមពិធីរំលឹកទិវាគ្រូបង្រៀនវៀតណាម
(VOVworld)-នាយប់ថ្ងៃទី១៣វិច្ឆិកា នៅទីក្រុងហាណូយ (វៀតណាម) ក្រសួង អប់រំ
និងបណ្តុះបណ្តាលបានរៀបចំពិធីរំលឹកទិវាគ្រូបង្រៀនវៀតណាម និង ប្រគល់គិត្តិ
នាមគ្រូបង្រៀនប្រជាជន និងគ្រូបង្រៀនឆ្នើមឆ្នាំ២០១៤។
|
លោកប្រធានរដ្ឋប្រគល់គិត្តិនាមគ្រូបង្រៀនប្រជាជន
និងគ្រូបង្រៀនឆ្នើមឆ្នាំឲ្យលោកគ្រូអ្នកគ្រូ (រូបថតៈ TTXVN)
|
ថ្លែងមតិក្នុងពិធីនេះ លោក Truong Tan Sang បានសង្កត់ធ្ងន់ថា “គោរព គ្រូ
បង្រៀន គោរពសីលធម៌ ”ជាប្រពៃណីដ៏ប្រសើរថ្នៃថ្នូរនិងជាអត្តសញ្ញាណវប្បធម៌
របស់ប្រជាជាតិ វៀតណាម។ ដោយហេតុនេះ បក្សនិងរដ្ឋវៀតណាម ជានិច្ច កាល
ចាត់ទុកផ្នែកអប់រំជាគោលនយោបាយចំបង ជាកម្លាំងចលករ សម្រាប់ ការអភិវឌ្ឍន៍
ប្រទេសជាតិ។ ដើម្បីលើកកំពស់ប្រសិទ្ធិភាពនៃបុព្វហេតុបណ្តុះ បណ្តាលមនុស្ស
ក្នុងកិច្ចការផ្លាស់ប្តូរថ្មី លោក Truong Tan Sang បានសង្កត់ ធ្ងន់ថា៖
“ក្រសួងអប់រំនិងបណ្តុះបណ្តាលត្រូវយកចិត្តទុកដាក់លើការបញ្ជាណែនាំ កិច្ច
ការអភិវឌ្ឍន៍ជួរគ្រូបង្រៀននិងកម្មាភិបាលគ្រប់គ្រង ។ លើកកំពស់អត្តចរិត នយោ
បាយ សីលធម៌ កម្រិតវប្បធម៌ ជំនាញរបស់គ្រូបង្រៀន ដើម្បីរូប ភាពរបស់គ្រូបង្រៀន
ក្លាយទៅជានិមិត្តរូបនៃចំណេះដឹង និងជាកញ្ជក់ឆ្លុះបញ្ជាំងដើម្បីសិស្សានុសិស្សយក
ត្រាប់តាម ”។
ក្នុងឱកាសនេះដែរ គ្រូបង្រៀនចំនួន៣៩រូបទទួលបានគិត្តិនាមជាគ្រូ បង្រៀន
ប្រជាជន និង ៦៨០រូបទៀតទទួលបានកិត្តិនាមជាគ្រូបង្រៀនឆ្នើម ពីក្រសួងអប់រំ
និងបណ្តុះបណ្តាលវៀតណាម៕