ប្រធានរដ្ឋTruong Tan Sangចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៌លើកទី៧៥០ខេត្តThien Truong-Nam Dinh
|
ប្រធានរដ្ឋ Truong Tan Sang ប្រគល់គ្រឿងឥសរិយស
ហូជីមិញជូនខេត្ត Nam Dinh (រូបថតៈ internet)
|
(VOV)-នាព្រឹកថ្ងៃទី៥តុលា ពិធីរំលឹកខួប អនុស្សាវរីយ៌លើកទី៧៥០ខេត្ត Thien
Truong-Nam Dinh(1262-2012) ពិធីទទួលគ្រឿងឥសរិយសហូជីមិញនិងសេច
ក្តីសម្រេចទទួលស្គាល់ទីក្រុង Nam Dinh ជាទីនគរថ្នាក់ទី១បាន ប្រព្រឹត្តទៅនៅ
ទីក្រុង Nam Dinh។ ថ្លែងមតិក្នុងពិធីនេះ ប្រធានរដ្ឋ Truong Tan Sang បាន
សង្កត់ធ្ងន់អំពីតម្លៃដ៏ធំធេងអំពីនយោបាយ សេដ្ឋកិច្ច វប្បធម៌នៃតំបន់ប្រវត្តិសាស្រ្ត ជាទីកន្លែងចាប់ផ្តើមនៃបុព្វហេតុរបស់រាជកាលTran។ ប្រធានរដ្ឋក៏បានសង្កត់ធ្ងន់
ថា ការ ប្រគល់គ្រឿងឥសរិយសហូជីមិញជូនបក្សភាគនិងប្រជាជនខេត្ត Nam
Dinh ជាការទទួលស្គាល់របស់បក្ស និងរដ្ឋវៀតណាមចំពោះរាល់ការរួមវិភាគ
ទាន របស់តំបន់ដីប្រវត្តសាស្រ្តនេះ។ ប្រធានរដ្ឋមានប្រសាសន៌ថា៖
"ខ្ញុំស្នើថា ក្នុងរយៈពេលខាងមុខបក្សភាគនិងប្រជាជនខេត្ត Nam
Dinh ត្រូវខំប្រឹងប្រែងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវសេចក្តីសម្រេច
ចិត្ត សន្និបាតមជ្ឈឹមលើកទី៤ នីតិកាលទី១១ ស្តីអំពីការកសាងបក្ស ក
សាងអង្កការបក្សស្អាតស្អម រឹងមាំ មានសមត្ថភាពដឹកនាំនិងត្រូវបានប្រ
ជាជនមានទំនុកទុកចិត្ត"។
តាងនាមបក្សនិងរដ្ឋ ប្រធានរដ្ឋ Truong Tan Sang បានប្រគល់គ្រឿង ឥសរិយសហូជីមិញជូនបក្សភាគនិងប្រជាជនខេត្ត Nam Dinh។ ឧបនាយក
រដ្ឋមន្រ្តី Vu Van Ninh ប្រគលជូនសេចក្តីសម្រេចទទួលខេត្តNam Dinh ជា
នគរថ្នាក់ទី១៕