ប្រធានសភាឌូម៉ាជាតិសហព័ន្ធរុស្ស៊ីបានចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម

(VOVWORLD) - ដំណើរទស្សនកិច្ចនេះ សំដៅបង្កើនទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងឌូម៉ាជាតិ សភាសហព័ន្ធរុស្ស៊ីនិងសហព័ន្ធរុស្ស៊ី ជាមួយរដ្ឋសភាវៀតណាមនិយាយដោយឡែក និងរវាងប្រជាជន ប្រជាជាតិទាំងពីរ វៀតណាមនិងសហព័ន្ធរុស្ស៊ីនិយាយរួមផងដែរ។ 
ប្រធានសភាឌូម៉ាជាតិសហព័ន្ធរុស្ស៊ីបានចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម - ảnh 1ប្រធានឌូម៉ាជាតិរុស្ស៊ី  លោក Vyacheslav Viktorovich Volodin (រូបថតៈ Tass)  

នាថ្ងៃទី ២៣ ខែធ្នូ គណៈប្រតិភូជាន់ខ្ពស់នៃឌូម៉ាជាតិ សភាសហព័ន្ធរុស្ស៊ី ដឹកនាំដោយលោក Vyacheslav Viktorovich Volodin ប្រធានឌូម៉ាជាតិ រុស្ស៊ី បានចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃ ទី២៣ដល់ថ្ងៃទី២៤ខែធ្នូ តបតាមការអញ្ជើញរបស់ប្រធានរដ្ឋសភាវៀត ណាម លោកស្រី Nguyen Thi Kim Ngan។ ដំណើរទស្សនកិច្ចនេះ សំដៅបង្កើនទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងឌូម៉ាជាតិ សភាសហព័ន្ធ រុស្ស៊ីនិងសហព័ន្ធរុស្ស៊ី ជាមួយរដ្ឋសភាវៀតណាមនិយាយដោយឡែកនិងរវាងប្រជាជន ប្រជាជាតិទាំងពីរ វៀតណាមនិងសហព័ន្ធរុស្ស៊ីនិយាយរួមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ