ប្រធាន EC ព្រមានអំពីលទ្ធភាពដួលរំលំរបស់ EU
|
ប្រធាន EC ព្រមានអំពីលទ្ធភាពដួលរំលំរបស់ EU (VNA) |
(VOVworld) – សហភាពអឺរ៉ុប (EU) នឹងដួលរំលំប្រសិនបើមានប្រទេសជា
សមាជិកច្រើនថែមទៀតចាកចេញពីប្លុកដូចអង់គ្លេស។ ប្រធានគណៈកម្មា
ធិការអឺរ៉ុប (EC) លោក Jean-Claude Juncker បាននាំចេញសេចក្តីព្រមាន
ពោល ខាងលើនាថ្ងៃទី ២៤ មិនា ក្នុងកាលៈទេសៈ នាយករដ្ឋមន្ត្រីអង់គ្លេស
លោកស្រី Theresa May ត្រៀមរៀបចំអនុវត្តមាត្រា ៥០ នៃសន្ធិសញ្ញាទីក្រុង
Lisbon ដែលចាប់ផ្តើមជាផ្លូវការដំណើរចាកចេញពី EU របស់អង់គ្លេសឬ
ហៅថា Brexit។ ថ្លែងមតិចំពោះមុខមជ្ឈដ្ឋានសារព័ត៌មាន អ្នកប្រមុខ EC
បានអះអាងថា៖ ប្រទេស ណាមួយក្នុងចំណោមប្រទេសជាសមាជិក EU ទាំង
២៧ ដែលមានគំនិតចាកចេញពីដំបូលអឺរ៉ុបរួមអាចក្លាយទៅជាការគំរាម
កំហែងចំពោះប្លុកទាំងមូល។ ប្រធាន EC ចាត់ទុក Brexit គឺជាបរាជ័យដ៏
ធ្ងន់ធ្ងរមួយ ប៉ុន្តែ លោកគ្មានកាយវិការអមិត្តចំពោះអង់គ្លេសទេ។ ផ្តោត
ទៅលើកាតព្វកិច្ចហិរញ្ញវត្ថុរបស់អង់គ្លេសក្រោយ Brexit លោក Juncker
បានឲ្យដឹងថា៖ ក្រុងឡុងនឹងត្រូវសង់ចំនួនប្រាក់ ៦០ ពាន់លានអឺរ៉ុប
(ស្មើនឹង ៦៣ ពាន់លានដុល្លាអាមេរិក) សំរាប់ដំណើរការ Brexit ប្រាក់ចូល
និវត្សរ៍របស់បណ្ដាមន្ត្រី EU និងបណ្ដាកិច្ចសន្យាអំពីថវិការក៏ដូចជាគំរោង
ការណ៍ផ្សេងៗ ទៀតនាអតីតកាល៕