ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន៖ អាមេរិកនិងចិនកំណត់ពេលវេលាសម្រាប់ការចរចាជាន់ខ្ពស់
(VOVWORLD) - នាថ្ងៃទី ១៥ ខែមិថុនា ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានអាមេរិកនិងចិនបានចុះផ្សាយថារដ្ឋអំណាចអាមេរិកនិងចិន បានកំណត់កាលបរិច្ឆេទសម្រាប់កិច្ចចរចារជាន់ខ្ពស់លើកដំបូង ចាប់តាំងពីភាពតានតឹងរវាងភាគីទាំងពីរទាក់ទងនឹងការឆ្លងរាលដាលនៃជំងឺរាតត្បាតសកល COVID-19 ។
ជាក់ស្តែងយោងតាមផែនការនេះ លោក Mike Pompeo រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក នឹងជួបជាមួយប្រធានខុទ្ទកាល័យទទួលបន្ទុកកិច្ចការបរទេសនៃមជ្ឈិមបក្សកុម្មុយនិស្តចិនលោក Yang Jiechi នៅឯរដ្ឋហាវ៉ៃ (សហរដ្ឋអាមេរិក) នៅថ្ងៃទី ១៧ ខែមិថុនា។ ក្រសួងការបរទេសមិនទាន់ធ្វើអត្ថាធិប្បាយនៅឡើយទេ។
រីឯខ្លួនវិញអ្នកនាំពាក្យក្រសួងការបរទេសចិនលោក Zhao Lijian បានឲ្យដឹងថាមន្ត្រីនៃប្រទេសទាំងពីរ «កំពុងរក្សាទំនាក់ទំនងតាមរយៈបណ្តាញការទូត» ប៉ុន្តែមិនបានធ្វើអត្ថាធិប្បាយលើព័ត៌មានដូចពោលខាងនេះ ទេ៕