ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិគាំទ្រការដែលគុយបានិងអាមេរិកស្តារទំនាក់ទំនងការទូតឡើងវិញ

(VOVworld)-ប្រព័ន្ធផ្សព្វផ្សាយរបស់អាមេរិកនិងប្រទេសអាមេរិកឡាទីនជាច្រើន
នាថ្ងៃទី២១កក្កដា បានបន្តចុះផ្សាយព័ត៌មានសកម្ម ស្តីពីព្រឹត្តិការណ៍ដែលអាមេរិក
និងគុយបា ស្តារទំនាក់ទំនងការទូតជាផ្លូវការ ដោយការបើកស្ថានទូតឡើងវិញ នៅរដ្ឋធានីរបស់ប្រទេសនីមួយៗ ព្រមទាំងជម្រុញឲ្យវ៉ាស៊ីនតោនលុបចោលរាល់ វិធានការហ៊ុំព័ទ្ធសេដ្ឋកិច្ចក្រុងឡាហាវ៉ាន។ កាសែត “New York Times” របស់ អា
មេរិកបានចុះផ្សាយ បទវិចារណកថា ស្វាគមន៍ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ
នឹងចាត់ទុក “នេះជាការផ្លាស់ប្តូរដ៏លំបាកនិងមានចរិតលក្ខណៈប្រវត្តិសាស្រផង
ដែរ”។ នៅ ម៉ិកស៊ិក កាសែត “La Jornada” មានការអត្ថាធិប្បាយស្តីអំពីព្រឹត្តិការណ៍ នេះក្នុងអត្ថបទមួយមានចំណងជើងថា “ជំហានដំបូងឆ្ពោះទៅរកការលុបចោល
បទហ៊ុំព័ទ្ធ”។ ដូចគ្នានោះផងដែរ ប្រព័ន្ធផ្សាព្វផ្សាយប៉េរូ ក៏បានយកចិត្តទុកដាក់ ដល់ព្រឹត្តិការណ៍អាមេរិកនិងគុយបាស្តារទំនាក់ទំនងការទូតឡើងវិញផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ