ប្រមូលកម្លាំងដើម្បីថែទាំអោយបណ្ដាគ្រួសារគោលនយោបាយ
|
ប្រមូលកម្លាំងដើម្បីថែទាំអោយបណ្ដាគ្រួសារគោលនយោបាយ
|
(VOV)_នាថ្ងៃទី៥មេសា នៅទីក្រុងហាណូយ អនុប្រធានរដ្ឋ លោកស្រី Dang Thi
Ngoc Thinh បានជួបសន្ទនាជាមួយគណៈប្រតិភូអ្នកមានគុណូបការះខេត្ត Tien Giang
ក្នុងឱកាសទៅទស្សនាហាណូយ។ នៅទីនេះ អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc
Thinh បានអះអាងថា៖បក្ស រដ្ឋ ជានិច្ចកាលកត់សម្គាល់ពលីកម្ម និងការរួមវិភាគ
ទានដ៏ធំធេង របស់វីរយុទ្ធជន វីរអ្នកម្តាយវៀតណាម និងអ្នកមានគុណូបការះចំពោះ
បដិវត្តន៍ក្នុងទូទាំងប្រទេសនិយាយរួម និងខេត្ត Tien Giang និយាយដោយឡែក បាន
រួមវិភាគទានចំពោះបុព្វហេតុតស៊ូប្រឆាំង ដណ្ដើមឯករាជ្យ ឯកភាពប្រទេសជាតិ ក៏
ដូចជាក្នុងបុព្វហេតុកសាងនិងការពារមាតុប្រទេសនាបច្ចុប្បន្ន។ អនុប្រធានរដ្ឋបាន
លើកច្បាស់ថា៖ បក្ស រដ្ឋជាសនិច្ចកាលយកចិត្តទុកដាក់ និងធ្វើអស់ពីកម្លាំងកាយ
ចិត្ត ដើម្បីមានគោលនយោបាយសមស្រប បង្កលក្ខណះសំរាប់ការថែទាំ លើកកំពស់
ជីវភាពរស់នៅទាំងខាងសម្ភារះនិងស្មាតីសំរាប់អ្នកមានគុណូបការះ។ អនុប្រធានរដ្ឋ
ក៏មានគោលបំណងថា៖អ្នកមានគុណូបការះបន្តរួមវិភាគទាន និងលើកទឹកចិត្ត អប់
រំជំនាន់កូនចៅបន្តប្រពៃណីបដិវត្តន៍ រួមវិភាគទានចំពោះបុព្វហេតុកសាងនិងអភិ
វឌ្ឍន៍ប្រទេសជាតិ៕