ប្រារព្ធកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ាន (SOM) ត្រៀមអោយកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន (AMM Retreat)

(VOVWORLD) - នាថ្ងៃទី១៦ខែមករា កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ាន (SOM) បានប្រព្រឹត្ត ទៅនៅទីក្រុង ញ៉ា ត្រាង ខេត្ត ខាញ់ ហ្វា ភាគកណ្ដាលវៀតណាម។ 

កិច្ច ប្រជុំនេះគឺសំដៅត្រៀមរៀបចំនិងត្រួតពិនិត្យឡើងវិញនូវខ្លឹមសារសំខាន់ៗដែលនឹងត្រូវបានលើកយកមកពិភាក្សានៅកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរ ទេសអាស៊ាន (AMM Retreat) នាថ្ងៃទី១៧ខែមករាខាងមុខ ក្រោមអធិបតី ភាពរបស់ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh។

       នេះជាកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីដើមដំបូងក្នុងឆ្នាំប្រធានអាស៊ានរបស់វៀតណាម។ អនុរដ្ឋមន្រ្តីការបរទេស ប្រធាន SOM ASEAN វៀតណាមលោក Nguyen Quoc Dung បានអោយដឹងថា កិច្ចប្រជុំ AMM Retreat នឹងសម្រេច លើកម្មវិធីការងារនៃឆ្នាំទាំងមូលរបស់អាស៊ាន។ ក្នុងឋានៈជាប្រធានអាស៊ាន ឆ្នាំ២០២០ វៀតណាមនឹងឧទ្ទេសនាមអំពីគំនិតផ្ដួចផ្ដើមក៏ដូចជាបណ្ដា យថាទស្សន៍របស់អាស៊ានក្នុងឆ្នាំ២០២០ ដើម្បីអោយប្រទេសជាសមាជិក ដទៃផ្ដល់មតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ