|
ឈូតសម្ដែងមួយក្នុងពិធីប្រារព្ធកម្មវិធី "Quang Binh ក្នុងបេះដូងហាណូយ"
(រូបថត៖nhandan.com.vn) |
(VOVworld) - នាយប់ថ្ងៃទី២៥ មិនា នៅរដ្ឋធានីហាណូយ គណៈកម្មាធិការ
ប្រជាជនខេត្ត Quang Binh បានរៀបចំពិធីប្រារព្ធកម្មវិធី “Quang Binh ក្នុងបេះដូង
ហាណូយ”។កម្មវិធីនេះសំដៅឧទ្ទេសនាម ផ្សព្វផ្សាយអំពីទេសភាពធម្មជាតិ ប្រវត្តិ
សាស្ត្រ និងវប្បធម៌ដ៏វិសេសវិសាលនៃខេត្ត Quang Binh។ថ្លែងមតិនៅពិធីប្រារព្ធ
លោក Nguyen Huu Hoai ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Quang Binh បានឲ្យ
ដឹងថា៖
“កម្មវិធីនេះត្រូវបានរៀបចំឡើងដោយមានសកម្មភាពវប្បធម៌ សិល្បៈវិសេស
វិសាលជាច្រើន សំដៅឧទ្ទេសនាមនិងផ្សព្វផ្សាយអំពីលក្ខណៈស្រស់ស្អាតខាង
ធម្មជាតិ ប្រវត្តិសាស្ត្រនិងវប្បធម៌ ដែលជាប្រៀបខ្លាំងទេសចរណ៍របស់ខេត្ត Quang
Binh។កម្មវិធីនេះនឹងនាំមកនូវការយល់ដឹងគួរឲ្យទាក់ទាញអំពីទេសចរណ៍ Quang
Binh តាមនោះកសាងរូបភាពទឹកដី មនុស្ស Quang Binh ក្នុងបេះ ដូងប្រជាជនហា
ណូយ”។
កម្មវិធី “Quang Binh ក្នុងបេះដូងហាណូយ” ប្រព្រឹត្តទៅរហូដល់ដំណាច់ថ្ងៃទី
២៧ មិនាដោយមានសកម្មភាពជាច្រើន ក្នុងនោះមានសន្និសីទផ្សព្វផ្សាយពន្លឿន
និង តភ្ជាប់ទេសចរណ៍ Quang Binh-Ha Noi៕