ប្រារព្ធពិធីបុណ្យផ្កាជើងគោលើកទី៦ឆ្នាំ២០១៩

(VOVWORLD) - នាយប់ថ្ងៃទី១៦ ខែមីនា ពិធីបុណ្យផ្កាជើងគោលើកទី៦ ឆ្នាំ២០១៩ បានប្រា រព្ធឡើង នៅទីក្រុង Dien Bien Phu ភាគខាងជើង វៀតណាម។ 
ប្រារព្ធពិធីបុណ្យផ្កាជើងគោលើកទី៦ឆ្នាំ២០១៩ - ảnh 1កម្មវិធិសិល្បៈក្នុងពិធីបើក (រូបថត៖ VOV) 

កម្មវិធីសិល្បៈ ក្រោមប្រធានបទ “ផ្កាជើងគោរីកស្គុះស្គាយនៅតំបន់ដី Muong Thanh” ក្នុងពិធី ប្រារព្ធនេះ បានជួយអោយភ្ញៀវទេសចរយល់ដឹងថែមទៀតអំពីតំបន់ដីផ្កាជើងគោ Dien Bien ដែលមានប្រវត្តិសាស្ត្រភ្លឺស្វាង មានវប្បធម៌ប្រពៃណីវិសេសវិសាល ក៏ដូចជាមានឆ័ន្ទៈឈានទៅមុខក្លាយទៅជាគោលដៅគួរអោយទាក់ទាញចំពោះភ្ញៀវទេសចរជិតឆ្ងាយ។ លោកស្រី Le Thi Ut ភ្ញៀវទេសចរម្នាក់មកពីទីក្រុង Can Tho បានចែករំលែកថា៖

        “ខ្ញុំដឹងថាពិធីបុណ្យនេះនឹងត្រូវបានរៀបចំឡើង បានជាខ្ញុំបានសម្រេចទៅ កាន់ Dien Bien ដើម្បីស្វែងយល់អំពីប្រវត្តិសាស្ត្រនៃប្រទេសជាតិ។ ហើយខ្ញុំ មោទនៈអំពីតំបន់ដីនេះយ៉ាងខ្លាំងណាស់”។

        ឆ្លងកាត់៥លើកត្រូវបានរៀបចំឡើង ពិធីបុណ្យផ្កាជើងគោ Dien Bien បាន ក្លាយទៅជាពាណិជ្ជសញ្ញាទេសចរមួយដែលត្រូវបានភ្ញៀវទាំងជាតិនិងអន្តរជាតិយ៉ាងច្រើនកុះករស្គាល់ដល់។ ដើម្បីជួយឧបត្ថម្ភ ផ្នែកទេសចរខេត្ត Dien Bien រដ្ឋាភិបាលវៀតណាមបានអនុម័តលើផែនការមេស្ដីពីការអភិវឌ្ឍតំបន់ ទេសចរជាតិ Dien Bien Phu – Pa Khoang ដល់ឆ្នាំ២០២០ ទស្សនៈវិស័យដល់ ឆ្នាំ ២០៣០។ នេះជាមូលដ្ឋានគតិយុត្តដ៏សំខាន់ដើម្បីអោយខេត្ត Dien Bien អាច ពង្រីកអស់ពីសក្ដានុភាពនិងឧត្តមភាពផ្នែកទេសចររបស់ខ្លួន។ ថ្លែងនៅក្នុងពិធី បើក ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vu Duc Dam បានអះអាងថា៖

        “ដោយមានប្រភពធនធានធម្មជាតិដ៏សម្បូរបែបនិងវប្បធម៌ចម្រុះនោះ គឺ សក្ដានុភាពផ្នែកទេសចរនៃខេត្ត Dien Bien និយាយដោយឡែកនិងតំបន់ភាគ ពាយព្យនិយាយរួមនៅតែធំធេងណាស់ ហើយត្រូវការយកចិត្តទុកដាក់ ការបញ្ជា ណែនាំទាក់ទាញទុនវិនិយោគដើម្បីអោយផ្នែកទេសចរក្លាយទៅជាផ្នែកសេដ្ឋកិច្ចមុខព្រួញននៅក្នុងតំបន់ តាមនោះរួមចំណែកកាត់បន្ថយភាពក្រីក្រ លើកស្ទួយ ជីវភាពរបស់ប្រជាជន។ ទន្ទឹមនឹងការទាក់ទាញគម្រោងធំៗដើម្បីលើកកំពស់ គុណភាពហេដ្ឋារចនាសម្ព័ន្ធចរាចរណ៍ ដែលដំបូងបង្អស់គឺផ្លូវអាកាសនិងផ្លូវគោក នោះ គឺយើងក៏ត្រូវផ្ដោតលើការអភិវឌ្ឍន៍តំបន់ទេសចរដោយមានទ្រង់ទ្រាយធំ ផលិតផលសម្បូរបែប ហើយពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌ប្រវត្តិ សាស្ត្រនៃតំបន់ដីនេះ ផងដែរ”។

        ពិធីបុណ្យផ្កាជើងគោលើកទី៦ឆ្នាំ២០១៩ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៨ ខែមីនា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ