ប្រារព្ធពិព័រណ៍អំពីលោកប្រធានហូជីមិញនៅទីក្រុងហាណូយ
(VOVWORLD) - នារសៀលថ្ងៃទី៧ ឧសភា នៅសារមន្ទីរហូជីមិញ នៅទីក្រុងហាណូយ បានប្រារព្ធពិព័រណ៍ឯកទេសអំពីលោកប្រធានហូជីមិញក្នុងឱកាសរំលឹកខួបទិវាកំណើតលើកទី១៣០របស់លោកប្រធាន (ថ្ងៃទី១៩ ឧសភា ឆ្នាំ១៨៩០-ថ្ងៃទី១៩ ឧសភា ឆ្នាំ២០២០)។
ពិធីកាត់ខ្សែបូរបើកពិព័រណ៍ (រូបថត៖ VOV) |
អញ្ជើញចូលរួមពិធីបើកមានវត្តមានប្រធាន គណៈកម្មាធិការឃោសនាអប់រំមជ្ឈឹមលោក Vo Van Thuong រដ្ឋមន្រ្តី ក្រសួងវប្បធម៌ កីឡានិងទេសចរណ៍លោក Nguyen Ngoc Thien តំណាង ស្ថានទូតរបស់រុស្ស៊ី ចិន ថៃ ក្រិក ឡាវ ឥណ្ឌា និងស្លូវ៉ាគី។
ពិព័រណ៍នេះតាំងបង្ហាញឯកសារ វត្ថុតាង រូបថត និងគំនូរជាច្រើនអំពី លោកប្រធានហូជីមិញ ក៏ដូចជាគំរូមនុស្សល្អៗក្នុងការសិក្សារៀនសូត្រនិង ធ្វើតាមគំរូសីលធម៌និងរចនាបទហូជីមិញផងដែរ។ លោក Vu Manh Ha នាយកសារមន្ទីរហូជីមិញបានឲ្យដឹងថា៖
“តាមរយៈពិព័រណ៍លើកនេះ យើងខ្ញុំមានបំណងចង់លើកតម្កើងរូបភាព អគ្គមគ្គុទេសដ៏មហិមារមួយរូបដែលបានលះបង់អស់មួយជីវិតរបស់ខ្លួន ដើម្បីបុព្វហេតុបដិវត្តន៍របស់ប្រជាជាតិ ព្រមទាំងក៏ជាមនុស្សម្នាក់ដែលមាន ទឹកចិត្តសប្បុរសធម៌ ជិតស្និទ្ធ និងសាមញ្ញក្នុងជីវភាពប្រចាំថ្ងៃផងដែរ។ គុណធម៌ដ៏ល្អប្រសើររបស់លោកប្រធានហូជីមិញបានបង្កើតឡើងតម្លៃមនុស្សសាស្ត្រដ៏ខ្ពង់ខ្ពស់ ដែលបានរីកសាយ ភាយក្នុងបេះដូងរបស់ប្រជាជន វៀតណាមម្នាក់ៗក៏ដូចជាបេះដូងរបស់មនុស្សលោកទាំងមូលផងដែរ។ ទន្ទឹមនេះ ពិព័រណ៍ក៏បានឧទ្ទេសនាមនិងលើកតម្កើងបុគ្គលនិងសមូហភាព ចំនួន១៣០ដែលជាគំរូមនុស្សល្អ ការងារល្អ ផងដែរ”។
ពិព័រណ៍នេះនឹងបើកដល់ថ្ងៃទី១៨ តុលា ឆ្នាំ២០២០ នៅសារ មន្ទីរហូជីមិញ លេខ១៩ វិថី Ngoc Ha ខ័ណ្ឌ Ba Dinh រដ្ឋធានីហាណូយ៕