ប្រារព្ធមហោស្រពវប្បធម៌សូត្រព្រែ ចរបាប់វៀតណាម-ពិភពលោកលើកទី៥
(VOVWORLD) - មហោស្រពវប្បធម៌សូត្រព្រែ ចរបាប់វៀតណាម-ពិភពលោកលើកនេះមានការ ចូលរួមរបស់ប្រទេសចំនួន៨ តំណាងទីក្រុងចំនួន៥ រួមជាមួយអង្គភាពផលិតកម្ម ភូមិរបរសូត្រព្រែ ចរបាប់រាប់សិបកន្លែងទូទាំងប្រទេសវៀតណាមផងដែរ។
នាថ្ងៃទី៨ ខែសីហា នៅភូមិព្រែ Hoi An ខេត្ត Quang Nam ភាគកណ្ដាល វៀតណាម បានប្រព្រឹត្តទៅពិធីបើកមហោស្រពវប្បធម៌សូត្រព្រែ ចរបាប់វៀតណាម-ពិភពលោកលើកទី៥ឆ្នាំ២០១៩។
មហោស្រពវប្បធម៌សូត្រព្រែ ចរបាប់វៀតណាម-ពិភពលោកលើកនេះមានការ ចូលរួមរបស់ប្រទេសចំនួន៨ តំណាងទីក្រុងចំនួន៥ រួមជាមួយអង្គភាពផលិតកម្ម ភូមិរបរសូត្រព្រែ ចរបាប់រាប់សិបកន្លែងទូទាំងប្រទេសវៀតណាមផងដែរ។
ទីក្រុងបុរាណ Hoi An រៀបចំមហោស្រពលើកនេះ គឺសំដៅលើកតម្កើង វប្បធម៌របរត្បាញសូត្រព្រែ ប្រពៃណី ព្រមទាំងបង្កើនការជួបប្រាស្រ័យជាមួយបរទេស ដើម្បីស្វែងរកដៃគូសម្រាប់ទីផ្សារសូត្រព្រែ វៀតណាម ផងដែរ៕