ប៉ារ៉ាហ្គាយបំលាស់ទីរស្ថានទូតនៅអ៊ីស្រាអែលត្រឡប់មក Tel Aviv វិញ

(VOVWORLD) -នាថ្ងៃទី ៥ កញ្ញា រដ្ឋមន្ត្រីការបរទេសប៉ារ៉ាហ្គាយលោក Luis Alberto Castiglioni បានប្រកាសថា ប្រទេសខ្លួននឹងបំលាស់ទីស្ថានទូតរបស់ខ្លួនប្រចាំនៅ អ៊ីស្រាអែលត្រឡប់ទៅ Tel Aviv វិញ។ 
ប៉ារ៉ាហ្គាយបំលាស់ទីរស្ថានទូតនៅអ៊ីស្រាអែលត្រឡប់មក Tel Aviv វិញ - ảnh 1 រដ្ឋមន្ត្រីការបរទេសប៉ារ៉ាហ្គាយលោក Luis Alberto Castiglioni

នេះគឺជាសេចក្ដីសម្រេចរបស់ ប្រធានាធិបតីលោក Mario Abdo សំដៅរួមវិភាគទានទៅក្នុងការខិតខំប្រឹងប្រែងខាងការទូតរបស់តំបន់ និងអន្តរជាតិ ដើម្បីទទួលឲ្យបានខឿនសន្តិភាពដ៏ពេញលេញ យុត្តិធម និងយូរអង្វែងនៅមជ្ឈឹមបូព៌ា។ តាមរដ្ឋមន្ត្រីការបរទេស លោក Luis Alberto Castiglioni ថា សេចក្ដីសម្រេចនេះនឹងចូលជាធរមានភ្លាមមួយរំពេច។

លោក Castiglioni ក៏បានរិះគន់សេចក្ដីសម្រចរបស់រដ្ឋអំណាចអាណត្តិមុន គឺជា "ការប្រតិបត្តិដោយឯកតោភាគី" ដោយគ្មានការពិគ្រោះយោបល់ចាំចាច់ណាមួយឡើយ។

មានប្រតិកម្មចំពោះការប្រតិបត្តិនេះរបស់រដ្ឋាភិបាលប៉ារ៉ាហ្គាយនោះ នាថ្ងៃដដែល រដ្ឋាភិបាលអ៊ីស្រាអែលបានប្រកាសថា នឹងបិទស្ថានទូតនៃប្រទេសខ្លួនប្រចាំនៅប៉ារ៉ាហ្គាយ។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានចាត់ទុកថាការប្រតិបត្តិរបស់ ប៉ារ៉ាហ្គាយគឺជា "ធ្ងន់ធ្ងរណាស់"ដោយធ្វើឱ្យខូចខាតដល់ទំនាក់ទំនងទ្វេភាគី។

ទន្ទឹមនឹងនេះ នៅ ប៉ាឡេស្ទីន ក្រោយពីសេចក្ដីសម្រេចរបស់រដ្ឋាភិបាល ប៉ារ៉ាហ្គាយនោះ រដ្ឋមន្ត្រីការបរទេស ប៉ាឡេស្ទីន លោក Riyad al-Maliki បានឲ្យដឹងថាប្រទេសខ្លួននឹងបើកស្ថានទូតនៅប៉ារ៉ាហ្គាយភ្លាមមួយរំពេច៕

ប្រតិកម្មទៅវិញ

ផ្សេងៗ