ប៉ារ៉ាឡាំពិកឆ្នាំ ២០២៤៖ UNESCO​ ជំរុញ​ឥទ្ធិពលវិជ្ជមានពីកីឡាសម្រាប់ជនពិការ

(VOVWORLD) - នៅមុនពិធីបើកប៉ារ៉ាឡាំពិក ប៉ារីសឆ្នាំ ២០២៤ (ថ្ងៃទី ២៨ ខែសីហាដល់ថ្ងៃទី ៩ ខែកញ្ញា) ក្នុងរយៈពេល ២ ថ្ងៃចាប់ពីថ្ងៃទី ២៧- ២៨ខែសីហានៅទីក្រុងប៉ារីស អង្គការ UNESCO និងគណៈកម្មាធិការប៉ារ៉ាឡាំពិកអន្តរជាតិ (IPC) បានរៀបចំ "សន្និសីទអន្តរជាតិស្តីពីការសមាហរណកម្មជនពិការ៖ លើកកម្ពស់ផលប៉ះពាល់វិជ្ជមាននៃកីឡាសម្រាប់ជនពិការ"។ 

នាព្រឹកថ្ងៃទី ២៨ ខែសីហា ក្នុងដំណើរទៅកាន់ការប្រកួតកីឡាប៉ារ៉ាឡាំពិក អណ្តាតភ្លើងប៉ារ៉ាឡាំពិកត្រូវបានដង្ហែរដោយអត្តពលិករត់បណ្តាក់បារាំង Clavel Kayitare ទៅកាន់ទីស្នាក់ការកណ្តាលរបស់អង្គការ UNESCO នៅទីក្រុងប៉ារីស។ ឯកអគ្គរដ្ឋទូត Nguyen Thi Van Anh តំណាងអចិន្ត្រៃយ៍របស់វៀតណាមប្រចាំនៅអង្គការ UNESCO បានចូលរួមសន្និសីទនេះ។

ប៉ារ៉ាឡាំពិកឆ្នាំ ២០២៤៖ UNESCO​ ជំរុញ​ឥទ្ធិពលវិជ្ជមានពីកីឡាសម្រាប់ជនពិការ - ảnh 1អគ្គនាយិការ UNESCO លោកស្រី Audrey Azoulay ទទួលអណ្តាតភ្លើងប៉ារ៉ាឡាំពិក ដែលត្រូវបានដង្ហែរដោយអត្តពលិកបារាំង Clavel Kayitare ទៅកាន់ទីស្នាក់ការរបស់ UNESCO ក្នុងទីក្រុងប៉ារីស នៅព្រឹកថ្ងៃទី ២៨ ខែសីហា (រូបថត៖ Thu Ha/TTXVN)

នៅក្នុងកិច្ចប្រជុំនាថ្ងៃទី ២៨ សីហា ប្រមុខរដ្ឋ រដ្ឋមន្ត្រីទទួលបន្ទុកកីឡា សមាហរណកម្មនិងសមភាព តំណាងទីភ្នាក់ងាររដ្ឋាភិបាលនិងធនាគារអភិវឌ្ឍន៍ បានពិភាក្សាគ្នាដើម្បីចាត់វិធានការជាក់ស្តែង សំដៅលើកកម្ពស់ការសមាហរណកម្មជនពិការនៅក្នុងនិងតាមរយៈកីឡា។ ដោយកិច្ចខិតខំប្រឹងប្រែងរួមរបស់រដ្ឋាភិបាល វិស័យឯកជន អង្គការកីឡានិងអ្នកគាំទ្រ សន្និសីទនេះមានមហិច្ឆតាក្នុងការជំរុញចលនាសកលមួយ នៅក្នុងសហភាព Fit for Life ដើម្បីសម្រេចបាននូវសក្តានុពលពេញលេញនៃកីឡាពិការ ដែលជាកត្តាជំរុញសម្រាប់ធ្វើសមាហរណកម្មនិងការផ្លាស់ប្តូរសង្គម។

ថ្លែងនៅក្នុងកិច្ចប្រជុំនេះ ប្រធាន IPC លោក Andrew Parson បានឲ្យដឹងថា ប៉ារ៉ាឡាំពិកប៉ារីសឆ្នាំ ២០២៤ គឺជាព្រឹត្តិការណ៍នៃកំណត់ត្រាដោយមានការចូលរួមពីគណៈប្រតិភូកីឡាចំនួន ១៦៨ក្រុម និងអត្តពលិកស្រី្តចំនួន ១៩៨៣នាក់ ដែលទាំងនេះគឺជាចំនួនដែលមិនធ្លាប់មានពីមុនមកក្នុងប្រវត្តិសាស្ត្រ ៦០ ឆ្នាំកន្លងទៅ។ ជាមួយបំណងចង់ឲ្យ "ការផ្លាស់ប្តូរនឹងចាប់ផ្តើមពីកីឡា" ប្រធាន IPC បានអំពាវនាវឱ្យប្រទេសនានាចូលរួមចលនានេះ "ដើម្បីផលប្រយោជន៍របស់ជនពិការចំនួន ១,៣ ពាន់លាននាក់នៅលើពិភពលោក និងដើម្បីផលប្រយោជន៍របស់សង្គមទាំងមូល" ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ