បែលហ្ស៊ីកបានជួយឧបត្ថម្ភវៀតណាមស្ដាររក្សាភាពយន្តឯកសារ
|
បែលហ្ស៊ីកបានជួយឧបត្ថម្ភវៀតណាមស្ដាររក្សាភាពយន្តឯកសារ (recmedia.vn) |
Vovworld-ភាពយន្តឯកសារទាំងស្រុងរបស់វៀតណាមដែលកំពុងតម្កល់
ទុកនីក្រុមហ៊ុនភាពយន្តឯកសារនិងវិទ្យសាស្ត្រមជ្ឈឹមនឹងត្រូវសាបសូន្យបាត់ទៅ
ប្រសិនបើយើងគ្មានការរក្សាស្ដារទាន់ពេលវេលា។ នេះជាការអះអាងរបស់អ្នក
ជំនាញការ Jean Pierrer Verscheure នៃគណៈប្រតិភូ Wallonie Bruxelles (បែលហ្ស៊ីក)
ជាមួយមជ្ឈដ្ឋានអ្នកសារព័ត៌មាននារសៀលថ្ងៃទី៣មេសានៅទីក្រុងហាណូយ។
ដោយមានតម្រូវការចាំបាច់ដូច្នេះ គណៈប្រតិភូ Wallonie Bruxelles ក្រុមហ៊ុនភាព
យន្តឯកសារនិងវិទ្យាសាស្ត្រមជ្ឈឹមវៀតណាមបានកសាងគំរោងការស្ដារនិងលើក
កំរិតឃ្លាំងឯកសារ។ គំរោងការត្រូវបានអនុម័តលាតត្រដាងចាប់ពីខែមេសាឆ្នាំ
២០១៤។ ការបណ្ដុះបណ្ដាលកម្មាភិបាលធ្វើភារកិច្ចគ្រប់គ្រងស្ដារតម្កល់ទុកភាព
យន្តកំពុងត្រូវបានគណៈប្រតិភូ Wallonie Bruxelles ជួយឧបត្ថម្ភអនុវត្ត៕