បេសកជនពិសេសនៃអង្គការសហប្រជាជាតិប្រុងប្រយ័ត្នអំពីបញ្ហាគណកម្មការរដ្ឋធម្មនុញ្ញស៊ីរី
(VOVWORLD) -ក្រោយជំនួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី អ៊ីរ៉ង់ និងទួរគី លោក Staffan de Mistura បេសកជនពិសេសនៃអង្គការសហប្រជាជាតិទទួលបន្ទុកស៊ីរីបានចាត់ទុកថា៖ "នៅមានផ្លូវវែងឆ្លាយទៀតដើម្បីធ្វើដំណើរ" ក្នុង "ការខិតខំប្រឹងប្រែងរត់ប្រណាំងតាមផ្លូវចម្ងាយឆ្ងាយ" សំដៅធានាឲ្យគណកម្មការ រដ្ឋធម្មនុញ្ញប្រកបដោយទំនុកទុកចិត្ត តុល្យភាព និងមានចរិលក្ខណៈគ្របដណ្ដប់សម្រាប់ស៊ីរី។
លោក Staffan de Mistura បេសកជនពិសេសនៃអង្គការសហប្រជាជាតិទទួលបន្ទុកស៊ីរី |
ថ្លែងនៅក្នុងសន្និសីទកាសែត ក្រោយពីជំនួបពិភាក្សាខាងលើ លោក Staffan de Mistura បានឲ្យដឹងថា លោកនឹង រាយការណ៍ទៅកាន់អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres នាថ្ងៃទី ១៩ ខែធ្នូ និង ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនាថ្ងៃទី ២០ ខែធ្នូ អំពីការបង្កើតគណកម្មការ រដ្ឋធម្មនុញ្ញស៊ីរី។ លើសពីនេះទៅទៀត លោក Staffan de Misturaក៏បានប្រកាសថាអ្នកស្នងតំណែងរបស់លោកគឺលោក Geir Pedersen នឹងចូលកាន់តំណែងនាថ្ងៃទី ៧ ខែមករាខាងមុខផងដែរ៕