បេសកជនពិសេសរបស់នាយករដ្ឋមន្ត្រី និងជាអនុរដ្ឋមន្រ្តីក្រសួងការបរទេស វៀតណាម លោក Nguyen Quoc Dung អញ្ជើញបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ា
(VOVWORLD) - នាថ្ងៃទី ២៨ ខែមករា អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Nguyen Quoc Dung បានអញ្ជើញបំពេញទស្សនកិច្ចនៅសាធារណរដ្ឋមីយ៉ាន់ម៉ាក្នុងនាមជាបេសកជនពិសេសរបស់នាយករដ្ឋមន្ត្រីវៀតណាម។
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Nguyen Quoc Dung |
លោក Nguyen Quoc Dung បានជួបពិភាក្សាជាមួយ ទីប្រឹក្សាររដ្ឋមីយ៉ាន់ម៉ា លោកស្រី Aung San Suu Kyi នាយឧត្តមសេនីយ៍ Min Aung Hlaing អគ្គមេបញ្ជាការកងកម្លាំងប្រដាប់អាវុធមីយ៉ាន់ម៉ា ព្រមទាំងជួបសន្ទនាជាមួយ រដ្ឋមន្ត្រីក្រសួងសហប្រតិបត្តិការអន្តរជាតិ លោក Kyaw Tin និង រដ្ឋមន្ត្រីសុខមាលភាព ផ្តល់ជំនួយសង្គម និងតាំងទីលំដ្ឋានថ្មី លោក Win Myat Aye ។ ក្នុងជំនួបទាំងនោះ លោក Nguyen Quoc Dung បានសង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់និងវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍក្នុងទំនាក់ទំនងមិត្តភាពជាប្រពៃណី និងយូរអង្វែងជាមួយមីយ៉ាន់ម៉ា។ លោក Nguyen Quoc Dung បានជឿជាក់ថាមីយ៉ាន់ម៉ានឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយអាស៊ាន អង្គការសហប្រជាជាតិ និងភាគីពាក់ព័ន្ធនានា ដើម្បីស្វែងរកដំណោះស្រាយរយៈពេលវែងព្រមទាំងដោះស្រាយរាល់ជម្លោះ និងជំរុញដំណើរការធ្វើមាតុភូមិនិវត្តន៍របស់ជនភៀសខ្លួន។ លោកក៏បន្តទៀតថាវៀតណាមត្រៀមខ្លួនជាស្រេចជួយជម្រុញកិច្ចសន្ទនារវាងភាគីពាក់ព័ន្ធនានា ដើម្បីរួមចំណែកក្នុងសន្តិភាពនិងស្ថិរភាពក្នុងតំបន់ផងដែរ។ ក្នុងឱកាសនេះ រដ្ឋាភិបាលវៀតណាមបានជួយឧបត្ថម្ភជូនរដ្ឋាភិបាលមីយ៉ាន់ម៉ា ទឹកប្រាក់ចំនួន ១00,000 ដុល្លារអាមេរិក សម្រាប់សកម្មភាពមនុស្សធម៌ ការ ស្តារឡើងវិញ និងអភិវឌ្ឍន៍រដ្ឋ Rakhine។
ទីប្រឹក្សាររដ្ឋមីយ៉ាន់ម៉ា លោកស្រី Aung San Suu Kyi និងថ្នាក់ដឹកនាំរដ្ឋា ភិបាលមីយ៉ាន់ម៉ា បានសន្យាគាំទ្រវៀតណាមទទួលដំណែងជាប្រធានអាស៊ាន ឆ្នាំ ២០២០ ប្រកបដោយជោគជ័យ ព្រមទាំងអះអាងនូវការប្តេជ្ញាចិត្តជំរុញទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាមនិងមីយ៉ាន់ម៉ា អភិវឌ្ឍន៍ឱ្យកាន់តែស៊ីជម្រៅដោយឥតឈប់ឈរនាពេលអនាគត។