បេសកជនពិសេស អ.ស.ប. ទទួលបន្ទុកបញ្ហានៅស៊ីរីបំពេញទស្សនកិច្ចនៅ Damascus ដោយចៃដន្យ
|
បេសកជនពិសេស អ.ស.ប. ទទួលបន្ទុកបញ្ហានៅស៊ីរីបំពេញទស្សនកិច្ចនៅ Damascus ដោយចៃដន្យ (Image: VNA) |
(VOVworld) – នាយប់ថ្ងៃទី ១៥ កុម្ភៈ តាមម៉ោងតំបន់ បេសកជនពិសេសរបស់
អ.ស.ប. ទទួលបន្ទុកបញ្ហានៅស៊ីរី លោក Staffan de Mitsura បានបំពេញទស្សន
កិច្ចដោយចៃដន្យនៅ Damascus របស់ស៊ីរី។ តាមគំរោង លោក Mitsura បាន
ជួបធ្វើការជាមួយរដ្ឋមន្ត្រីការបរទេសស៊ីរី លោក Walid al Mueallem នាថ្ងៃទី ១៦
កុម្ភៈ ដើម្បីពិភាក្សាអំពីការចាប់ផ្តើមការចរចារសន្តិភាពស្តីពីបញ្ហានៅស៊ីរីឡើងវិញ
នៅទីក្រុង Geneva ស្វីស នាថ្ងៃទី ២៥ កុម្ភៈខាងមុខ។ នាថ្ងៃដដែល រុស្ស៊ីបានរិះ
គន់ការដែល ទួរគីបានបាញ់កាំភ្លើងធ្លោងទៅលើទីតាំងរបស់កំលាំងជន Kurd
និង រដ្ឋអំណាចស៊ីរីប៉ែកខាងជើងស៊ីរីហើយចាត់ទុកនេះគឺជាទង្វើបង្ករឿងហេតុ។
ម៉ូស្គូ បានចាត់ទុកថា៖ កាយវិការនេះរបស់អានការ៉ានឹងបង្កលក្ខណៈសំរាប់
កំលាំង ភេរវកម្មអន្តរជាតិបង្កើនសកម្មភាពរបស់ខ្លួនថែមទៀត៕