បស្ចឹមប្រទេសមួយចំនួនណែនាំពលរដ្ឋឱ្យត្រលប់ចូលស្រុក កំណើត។
(VOVWORLD) /  
|
ផ្សែង ហ៊ុយបង្កឡើងដោយការប្រយុទ្ធគ្នានៅអាកាសយានដ្ឋានTripoli ប្រទេសលីប៊ី
( រូបថត អិនធឺណែត) |
Vovworld-នាថ្ងៃទី២៧កក្កដាអេហ្ស៊ីបនិង បស្ចឹមប្រទេសមួយចំនួនបានអំពាវនាវឲ្យពលរដ្ឋខ្លួនចាកចេញពីលីបីត្រលប់ចូលស្រុកកំណើតដោយការប្រយុទ្ធគ្នារវាងកងទ័ព
រដ្ឋាភិបាលជាមួយបណ្តាជនប្រដាប់អាវុធនៅរដ្ឋធានីTripoli និងទីក្រុងBenghazi
ប្រទេសលីប៊ីនេពេលកន្លងទៅធ្វើឲ្យមនុស្សចំនួន១៥០នាក់ត្រូវស្លាប់។ ប្រទេសជា
ច្រើនមានជាអាទិ៍អាមេរិក អង់គ្លេស អាល្លឺម៉ង់ បានអំពាវនាវឱ្យពលរដ្ឋខ្លួនទាំងអស់
ចាកចេញពីប្រទេសលីប៊ីឆាប់កាលណាល្អកាលនោះបន្ទាប់ពី ពីក្បួនរថយន្តឯកអគ្គរដ្ឋ
ទូតអង់គ្លេសរងការវាយប្រហារនៅរដ្ឋធានីTripoli។អង្គការសហប្រជាជាតិក៍បាន
ជម្លៀសបុគ្គលិកការទូតរបស់ ខ្លួនពី ប្រទេសលីប៊ីនេះផងដែរ។បែលហ្សិក ព្រមទាំង
បណ្តាប្រទេសនៅអឺរ៉ុបមួយចំនួនទៀតអេស្ប៉ាញ ហូឡង់ ព័រទុយហ្កាល់ ន័រវេស
ដាណឺម៉ាក ស្វីស .បានចេញសេចក្តីណែនាំនេះដូចគ្នា តាំងពីថ្ងៃទី ១៦កក្កដាមក៕
-VOVWORLD