ប៉ូឡូញនឹងត្រូវរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីជុំទី ២

(VOVWORLD) - ប្រធានាធិបតីលោក Andrzej Duda និងបេក្ខជននៃគណបក្សកម្មវិធី ពលរដ្ឋ(PO) ប្រឆាំង លោក Rafal Trzaskowski គឺសុទ្ធតែមិនទទួលបានសម្លេងគាំទ្រ ៥០+១។
ប៉ូឡូញនឹងត្រូវរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីជុំទី ២ - ảnh 1 ប្រធានាធិបតីលោក Andrzej Duda និងបេក្ខជននៃគណបក្សកម្មវិធី ពលរដ្ឋ(PO) ប្រឆាំង លោក Rafal Trzaskowski (រូបថត៖ TTXVN)

នាថ្ងៃទី ២៨ ខែមិថុនា ទីភ្នាក់ងារស្រាវជ្រាវ Iposos បានប្រកាសលទ្ធផលនៃការស្ទង់មតិនៅខាងក្រៅការិយាល័យបោះឆ្នោតជ្រើសរើសប្រ ធានាធិបតីប៉ូឡូញដែលប្រព្រឹត្តទៅនាថ្ងៃដដែលបានឲ្យដឹងថា ប្រធានាធិប តីលោក Andrzej Duda និងបេក្ខជននៃគណបក្សកម្មវិធី ពលរដ្ឋ(PO) ប្រឆាំង លោក Rafal Trzaskowski គឺសុទ្ធតែមិនទទួលបានសម្លេងគាំទ្រ ៥០+១ ពោលគឺលោក Andrzej Duda ទទួលបានសម្លេងគាំទ្រចំនួន ៤១,៨% រីឯអភិបាលក្រុងVácsava លោក Rafal Trzaskowski ទទួលបានសម្លេងគាំទ្រចំនួន ៣០,៤%។ បេកជនទាំងពីររូបនេះនឹងប្រកួតប្រជែងគ្នានៅក្នុងជុំទី ២ ទៀត  ដែលគ្រោងនឹងប្រព្រឹត្តិទៅនាខែកក្កដាខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ