ប៉ាឡេស្ទីនកោះហៅតំណាងការទូតប្រចាំអាមេរិកទាក់ទិនដល់បញ្ហា Jerusalem
(VOVWORLD) - រដ្ឋមន្រ្តីការបរទេសប៉ាឡេស្ទីនលោក Riad Malki បានសំរេចលើការកោះហៅ ប្រធានក្រុមបេសកកម្មអង្គការរំដោះប៉ាឡេស្ទីន (PLO) ប្រចាំអាមេរិកលោក Hossam Zomlot ប៉ុន្តែមិនបង្ហាញបន្ថែមលំអិតណាមួយឡើយ។
រដ្ឋអំណាចប៉ាឡេស្ទីន នាថ្ងៃទី៣១ ធ្នូ បានកោះហៅតំណាងការទូតប្រទេស នេះប្រចាំអាមេរិក វិលត្រឡប់ទៅប៉ាឡេស្ទីនវិញ ដើម្បីពិគ្រោះយោបល់ ក្រោយពី វ៉ាស៊ីនតោន ទទួលស្គាល់ជាផ្លូវការ Jerusalem ជារដ្ឋធានីរបស់អ៊ីស្រាអែល។ រដ្ឋមន្រ្តីការបរទេសប៉ាឡេស្ទីនលោក Riad Malki បានសំរេចលើការកោះហៅ ប្រធានក្រុមបេសកកម្មអង្គការរំដោះប៉ាឡេស្ទីន (PLO) ប្រចាំអាមេរិកលោក Hossam Zomlot ប៉ុន្តែមិនបង្ហាញបន្ថែមលំអិតណាមួយឡើយ។
នាថ្ងៃទី៦ ធ្នូ កន្លងទៅ ប្រធានាធិបតីអាមេរិកលោក Donald Trump បាន សំរេចទទួលស្គាល់ Jerusalem ជារដ្ឋធានីរបស់អ៊ីស្រាអែលហើយបញ្ជាឲ្យប្ដូរ ទីស្នាក់ការស្ថានទូតអាមេរិកប្រចាំ Tel Aviv ទៅកាន់ Jerusalem។ បម្រែបម្រួល នេះជួបប្រទះនឹងការប្រឆាំងជំទាស់របស់ប្រទេសនិងអង្គការជាច្រើនលើពិភពលោក ក្នុងនោះមានសហភាពអឺរ៉ុប (EU) រុស្ស៊ី ចិន និងប្រទេសអ៊ីស្លាម មួយចំនួន៕