ប៉ាឡេស្ទីនប្តេជ្ញាចិត្តអនុវត្តកិច្ចព្រមព្រៀងលើគ្រប់វិស័យជាមួយអ៊ីស្រាអែល

ប៉ាឡេស្ទីនប្តេជ្ញាចិត្តអនុវត្តកិច្ចព្រមព្រៀងលើគ្រប់វិស័យជាមួយអ៊ីស្រាអែល - ảnh 1
ប្រធានាធិបតី ប៉ាលែស្ទីនលោក Mahmoud Abbas


(VOVworld)-ថ្លែងមតិនៅមហាសន្និបាតអ.ស.បនាថ្ងៃទី២៦កញ្ញា ប្រធានាធិបតី ប៉ាលែស្ទីនលោក Mahmoud Abbas អះអាងថា មិនថាកិច្ចព្រមព្រៀងណាមួយ ជាមួយអ៊ីស្រាអែលគប្បីជាកិច្ចព្រមព្រៀង “យូរអង្វែងនិងគ្រុប់ជ្រុងជ្រោយ”។ លោកអះអាងថែមទៀតថា បណ្តាកិច្ចចរចារសន្តិភាពថ្មីដែលអាមេរិកធ្វើជាអាជ្ញាកណ្តាល ជា “ឳកាសចុងក្រោយ”។

        លោក Abbas បានជម្រុញសហគមន៌អន្តរជាតិ “នឹងនរថ្កោលទោសនិង ទប់ស្កាត់រាល់សកម្មភាពដែលអាច បង្កកាខូចខាតដល់បណ្តាកិច្ចព្រមព្រៀង” ជាពិសេសគឺការដែលអ៊ីស្រាអែលបន្តសាងសង់ទីប្រជុំជន នៅតំបន់Jerusalem របស់ប៉ាឡេស្ទីន។ ប្រធានាធិបតីប៉ាឡែស្ទីន អំពាវនាវឲ្យប្រទេសនានាលើពិភព លោកបង្កសម្ពាធទៅលើអ៊ីស្រាអែល សំដៅបញ្ឈប់ បណ្តាសកម្មភាពពោលខាង លើ។

        មុននោះ ក្នុងបទថ្លែងមតិនៅខាងក្រៅមហាសន្និបាតអ.ស.ប រដ្ឋមន្រ្តី ការបរទេសអាមេរិកលោក John Kerry ឲ្យដឹងថា ប៉ាឡែស្ទីននិងអ៊ីស្រាអែលបានឯកភាពគ្នា  ជម្រុញកិច្ចចរចារនិងបង្កើនតួនាទីជាអ្នកអាជ្ញាកណ្តាលរបស់អាមេរិកដើម្បី សម្រេចយ៉ាងកិច្ចព្រមព្រៀងចុងក្រោយយ៉ាងឆាប់ៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ