ប៉ាឡេស្ទីនបន្តរិះគន់លើផែនការសន្តិភាពមជ្ឈិមបូព៌ារបស់អាមេរិក
(VOVWORLD) - នាថ្ងៃទី ២៧ ខែឧសភា ប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas បានប្រកាសផែនការសន្តិភាពនៅតំបន់មជ្ឈឹមបូព៌ា ដែលហៅបានថា "កិច្ចព្រមព្រៀងសតវត្សន៍" ព្រមទាំងការរៀបចំកិច្ចប្រជុំសេដ្ឋកិច្ចនៅបារ៉ែន (Bahrain) ចាប់ពីថ្ងៃទី ២៥ ដល់ ២៦ ខែមិថុនាខាងមុខ ដោយអាមេរិកដោយសំដៅបំភាន់មតិសាធារណៈ។
ប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas |
ប្រធានាធិបតីលោក Mahmoud Abbas បានលើកច្បាស់ថាប៉ាឡេស្ទីនមិនត្រូវការជំនួយពីអាមេរិកទេ ពីព្រោះប្រជាជនប៉ាឡេស្ទីនអាចធ្វើបានដោយខ្លួនឯង។ យោងតាមលោក Mahmoud Abbas បានឲ្យដឹងថា ប៉ាឡេស្ទីននឹងចាត់វិធានការរហូតដល់ពេលដែលបង្កើតរដ្ឋប៉ាឡេស្ទីនប្រកបដោយឯករាជ្យ ជាមួយទីក្រុងយេ រូសាឡឹម។ អាមេរិកនឹងសហការជាមួយប្រទេសបារ៉ែន ដើម្បីរៀបចំកិច្ចប្រជុំសេដ្ឋកិច្ចដែលមានឈ្មោះថា "ពីសន្តិភាពទៅវិបុលភាព" នៅរដ្ឋធានីម៉ាណាម៉ាក្នុងរយៈពេល ២ ថ្ងៃពោលគឺ (ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៦ ខែមិថុនា)៕