ប៉ាឡេស្ទីនបានព្រមានថាទំនាក់ទំនងជាមួយអ៊ីស្រាអែលកាន់តែអាក្រក់ទៅ
|
ប៉ាឡេស្ទីនបានព្រមានថាទំនាក់ទំនងជាមួយអ៊ីស្រាអែលកាន់តែអាក្រក់ទៅ (Presstv) |
Vovworld-នាថ្ងៃទី១៩មករា ប្រធានក្រុមចរចារសន្តិភាពរបស់ប៉ាឡេស្ទីន
លោក Saeb Erekat បានប្រកាសថាទំនាក់ទំនងរបស់ប៉ាឡេស្ទីនជាមួយអ៊ីស្រាអែល
បានធ្លាក់ចុះដល់កំរិតមិនអាចកែលំអរបានឡើយបន្ទាប់ពី Tel Avid សំរេចចិត្តផ្អាក់
បញ្ជូនប្រាក់ពន្ធជូនរដ្ឋអំណាចប៉ាឡេស្ទីន។ ថ្លែងមតិជាមួយមជ្ឈដ្ឋានអ្នកសារ
ព័ត៌មានបន្ទាប់ពីជំនួបជាមួយមន្ត្រីការទូតបរទេសនៅត្រើយខាងលិច លោក Erekat
បានសង្កត់ធ្ងន់ថា អ៊ីស្រាអែលកំពុងអនុវត្តបទដាក់ទណ្ឌកម្មរួមជាមួយជនប៉ាឡេស្ទីន។
លោកបានផ្តោតទៅលើសកម្មភាពគំរាមកំហែងរបស់អ៊ីស្រាអែលចំពោះថ្នាក់ដឹកនាំ
និងប្រជាជនប៉ាឡេស្ទីន ទន្ទឹមនឹងនោះដាស់តឿន Tel Avid សន្យាគោរពកិច្ចព្រមព្រៀង
អន្តរជាតិនានា៕