ប៉ាឡេស្ទីនស្នើឲ្យអង្គការសហប្រជាជាតិផ្ដល់បទបញ្ញត្តិជាសមាជិកពេញលេញនាខែមករាខាងមុខ

(VOVWORLD) -នាថ្ងៃទី ២៦ ខែធ្នូ រដ្ឋមន្រ្តីការបរទេសប៉ាឡេស្ទីនលោក Riyad al-Malki បានប្រកាសថា ប៉ាឡេស្ទីននឹងដាក់ពាក្យសុំផ្ដល់បទបញ្ញត្តិជាសមាជិកពេញសិទ្ធិរបស់អង្គការសហប្រជាជាតិនាខែមករាឆ្នាំ២០១៩ ខាងមុខ។ 
ប៉ាឡេស្ទីនស្នើឲ្យអង្គការសហប្រជាជាតិផ្ដល់បទបញ្ញត្តិជាសមាជិកពេញលេញនាខែមករាខាងមុខ - ảnh 1 រដ្ឋមន្រ្តីការបរទេសប៉ាឡេស្ទីនលោក Riyad al-Malki

ថ្លែងនៅលើវិទ្យុផ្សាយសម្លេងប៉ាឡេស្ទីន (VOP) លោក Riyad al-Malki បានឲ្យដឹងថា នឹងដាក់ពាក្យជូន ក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ ដើម្បីស្នើសុំលើកបទបញ្ញត្តិជាអ្នកសង្កេតការណ៍ របស់ប៉ាឡេស្ទីននាបច្ចុប្បន្ន ឡើងបទបញត្តិជាសមាជិកពេញសិទ្ធិរបស់អង្គការសហប្រជាជាតិ នៅពេលដែលលោកទៅកាន់ ទីក្រុងញូវយ៉កសហរដ្ឋអាមេរិកនាខែក្រោយតាមការបញ្ជារបស់ប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmud Abbas។  ដើម្បីទទួលបានការអនុម័តនោះ ប៉ាឡេស្ទីនត្រូវ ការគាំទ្ររបស់សមាជិកយ៉ាងហោចណាស់ចំនួន ៩ ប្រទេស ក្នុងចំណោមប្រទេសជាសមាជិកទាំង ១៥ នៃអង្គការសហប្រជាជាតិ។ប៉ាឡេស្ទីនត្រូវបានទទួលស្គាល់ជារដ្ឋសង្កេតការណ៍របស់អង្គការសហប្រជាជាតិ ចាប់តាំងពីឆ្នាំ ២០១២ មក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ