ប៉ាឡេស្ទីនអំពាវនាវឲ្យអន្តរជាតិទប់ស្កាត់សកម្មភាពតាំងទីលំនៅដោយខុសច្បាប់របស់អ៊ីស្រាអែល

ប៉ាឡេស្ទីនអំពាវនាវឲ្យអន្តរជាតិទប់ស្កាត់សកម្មភាពតាំងទីលំនៅដោយខុសច្បាប់របស់អ៊ីស្រាអែល - ảnh 1
កន្លែងកើតហេតុនៃការប្រយុទ្ធកាំភ្លើងរវាងជនអ៊ីស្រាអែលជាមួយជនប៉ាឡេស្ទីននៅត្រើយខាងលិច (រូបថត៖AFP/TTXVN)

(VOVworld) - ប៉ាឡេស្ទីនបានអំពាវនាវឲ្យមានដំណោះស្រាយអន្តរជាតិសំដៅទប់
ស្កាត់សកម្មភាពតាំងទីប្រជុំជនរបស់អ៊ីស្រាអែលនៅត្រើយខាងលិចនិងស្រោចស្រង់
 ដំណោះស្រាយរដ្ឋចំនួន២។សេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសប៉ាឡេស្ទីន
នាថ្ងៃទី២៨ កុម្ភៈ បានអះអាងថា គោលនយោបាយរបស់អ៊ីស្រាអែលស្ដីអំពីទីប្រជុំ
ជនបានបំបែក ដំណោះស្រាយរដ្ឋចំនួនពីរតាមរយៈវិធានការ ដោយឯកតោភាគី
តម្រង់ទៅលើវត្តមានរបស់ជនប៉ាឡេស្ទីននៅតំបន់ដីទាំងនេះ។តាមកិច្ចព្រមព្រៀង
សន្តិភាព Oslo ដែលត្រូវបានចុះហត្ថលេខារវាងអង្គការរំដោះ ប៉ាឡេស្ទីននិងអ៊ីស្រា
អែលកាលពីឆ្នាំ១៩៩៣ គឺត្រើយខាងលិចត្រូវបានបែងចែកជា ៣តំបន់ ក្នុងនោះ
តំបន់ A ស្ថិតនៅខាងក្រោមការគ្រប់គ្រងរបស់ប៉ាឡេស្ទីន តំបន់ B គឺអ៊ីស្រាអែល
គ្រប់គ្រងវិស័យសន្តិសុខនិងប៉ាឡេស្ទីនគ្រប់គ្រងវិស័យ រដ្ឋបាល ហើយរីឯតំបន់ C
 ស្ថិតនៅខាងក្រោមការគ្រប់គ្រងរបស់អ៊ីស្រាអែលទាំងស្រុង។ ប៉ាឡេស្ទីនសង្កត់
ធ្ងន់ថា អ៊ីសាអែលត្រូវមានការទទួលខុសត្រូវចំពោះសកម្មភាព រំលោភកិច្ចព្រម
ព្រៀងពោលខាងលើ ព្រមទាំងដកចេញវិធានការឯកតោភាគី ជាពិសេសគឺសកម្ម
ភាពតាំងទីលំនៅសំដៅជួយស្រោចស្រង់ដំណោះស្រាយរដ្ឋចំនួន២៕

ប្រតិកម្មទៅវិញ

ផ្សេងៗ