ផែនការពន្លឿនសេដ្ឋកិច្ចរបស់ EU
|
ផែនការពន្លឿនសេដ្ឋកិច្ចរបស់ EU |
(VOV)_ នាថ្ងៃទី២៦ វិច្ឆិកា ប្រធានគណៈកម្មការទ្វីបអឺរ៉ុប (EC) លោក Jean Claude
Juncker បានដាក់ជូនសភាអឺរ៉ុបប្រចាំនៅ Strasbourg ប្រទេសបារាំង នូវផែនការវិនិ
យោគ១ដោយមានតំលៃ ៣១៥ពាន់លាន EURO ក្នុងរយៈពេល៣ឆ្នាំ ដើម្បីជំរុញខឿន
សេដ្ឋកិច្ចនៅទ្វីបនេះ។ តាមផែនការ EC នឹងបង្កើតមូលនិធិវិនិយោគយុទួ្ធសាស្ត្រថ្មី
របស់ EU មានតំលៃ ២១ពាន់លាន Euro (26ពាន់លានដុល្លារអាមេរិក) ។ ផែនការរបស់
លោក Jean Claude Juncker នឹងបានយកមកពិភាក្សានៅសភាអឺរ៉ុប មុនពេលដាក់ចេញ
ចំពោះបណ្ដាថ្នាក់ដឹកនាំ EU ក្នុងសន្និសីទកំពូល នាខែធ្នូខាងមុខនេះដែរ៕