ផ្លែគូលេនវៀតណាមបាននាំចូលទីផ្សារអាមេរិកជាលើកដំបូងក្នុងឆ្នាំ២០១៦
|
ផ្លែគូលេនវៀតណាមបាននាំចូលទីផ្សារអាមេរិកជាលើកដំបូងក្នុងឆ្នាំ២០១៦ |
(VOV)_ក្រុមហ៊ុន Anh Duong Sao (នៅទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាម)
បាននាំចេញផ្លែគូលេនដើមរដូវចំនួនមួយតោនទៅទីផ្សារអាមេរិក។ តាមគំរោង
បន្ទាប់ពីឡូផ្លែគូលេនដើមដំបូងនេះ ក្រុមហ៊ុននឹងពិនិត្យមើលហើយប្រមូលទិញបន្ថែម
ផ្លែគូលេនចំនួន២០តោនទៀត ដើម្បីនាំចេញ។ លោក Pham Ngoc Tu នាយកក្រុមហ៊ុន
Anh Duong Sao បានអោយដឹងថា៖
“ ឆ្នាំនេះ តម្រូវការអំពីផ្លែគូលេននៅអាមេរិកនឹងខ្ពស់ជាងដោយសាររដូវប្រមូល
ផលនៅមេស៊ីកូ យឹតជាងវៀតណាម ប្រហែល២សប្ដាហ៍។ ឆ្នាំ ២០១៥ ក្រុមហ៊ុននាំចេញ
បាន២ Container ផ្លែគូលេនទៅអាមេរិក ហើយឆ្នាំនេះនឹងនាំចេញច្រើនជាង។ និ
យាយរួម ទីផ្សារអាមេរិកប្រកួតប្រជែងខ្លាំងក្លាណាស់ ប៉ុន្តែក្រុមហ៊ុននឹងប្រមូលទិញ
ហើយនាំចេញផ្លែឈើនេះចំនួនពី១០ដល់២០តោន ចូលទីផ្សារនេះដែរ៕”