ផ្លូវហាយវ៉េវែងបំផុតនៅវៀតណាមបើកឲ្យធ្វើចរាចរ។
|
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen TanDungចូលរួមពីធី ដាក់
ផ្លូវហាយវ៉េវែងបំផុតនៅវៀតណាមបើកឲ្យធ្វើចរាចរ(រូបថតVNA) |
Vovworld-ថ្លែងមតិនៅពិធីដាក់ ឲ្យផ្លូវហាយវ៉េ Noi Bai-Lao Cai ធ្វើចរាចរព្រឹកថ្ងៃទី
២១កញ្ញានាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung បានគូសបញ្ជក់ថា៖ ផ្លូវ
ហាយវ៉េនេះជាផ្លូវហាយវ៉េវែងនិងទំនើបបំផុតនៅវៀតណាមនាបច្ចុប្បន្ន។ផ្លូវនេះមាន
អត្ថន័យដ៍សែនសំខាន់លើវិស័យសេដ្ឋកិច្ចសង្គមសន្តិសុខការពារប្រទេសជាតិមិន
ត្រឹមតែចំពោះតំបន់ពាយ៏ព្យទូទាំងប្រទេសវៀតណាមប៉ុណ្ណោះទេថែមទាំងចំពោះកិច្ច
សហប្រតិបត្តិការនៅមហាអនុតំបន់ទន្លេមេគង្គទៀតផង។លោកអះអាងថា៖“ ខែត្រ
នានាក្នុងតំបន់អាចឆ្លៀតយកឱកាសដាក់ឲ្យផ្លូវហាយវ៉េ Noi Bai-Lao Cai ធ្វើចរាចរ
ដើម្បី អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមពង្រីកសក្តានុភាពឧត្តមភាពនៃតំបន់និមួយៗលើគ្រប់
វិស័យ ។នេះជាលក្ខណះងាយស្រួលថ្មីសំរាប់តំបន់នានាបច្ចុប្បន្នកម្មគំរោងផែនការ
ហើយមានយុទ្ឋសាស្រ្តផែនការអភិវឌ្ឍន៍ឲ្យសមស្រប។ពីនោះ អភិវឌ្ឍន៍សេដ្ឋកិច្ច
តំបន់ឲ្យខ្លាំងក្លាចីរភាពវរួមចំណែកកែលំអជីវភាពរស់នៅរបស់ប្រជាជន។“
គំរោងការណ៍ ផ្លូវហាយវ៉េ Noi Bai-Lao Caiជា គំរោងការណ៍ពិសេសក្នុងរបៀងផ្លូវ
គោកKunming(ចិន)-Hai Phong(វៀតណាម)ចំណុះកម្មវិធីសហប្រតិបត្តិការរវាងប្រទេស
ចំនួន៦នៅ មហាអនុតំបន់ទន្លេមេគង្គ។ផ្លូវហាយវ៉េនេះមានប្រវែង២៤៥គីឡូម៉ែត្រឆ្លង
កាត់ទីក្រុងហាណូយខែត្រVinh Phuc –Phu Tho-Yen Bai និងLao Cai។នាព្រឹកថ្ងៃទី២១
កញ្ញាដដែល លោកនាយករដ្ឋមន្រ្តី Nguyen Tan Dungបានចូលរួមពិធីកាត់ខ្សែបូរោងចក្រ
ស្លលោហធាតុ Lao Caiទៀតផង។គំរោងការណ៍នេះជានិមិត្តរូបជាក់ស្តែងក្នុងទំនាក់ ទំនងមិត្តភាពវៀតណាមជាមួយចិនទៀតផង៕