ផ្លាស់ប្ដូរថ្មីដើម្បីអភិវឌ្ឍន៍ប្រកបដោយនវានុវត្តន៍ និងកសាងសហគមន៍ GMS កាន់តែប្រសើរឡើង

(VOVWORLD) - នាព្រឹកថ្ងៃទី៧ ខែវិច្ឆិកានេះ កិច្ចប្រជុំកំពូលនៃកម្មវិធីសហប្រតិបត្តិការមហាអនុតំបន់មេគង្គ (GMS) លើកទី៨ ក្រោម ប្រធានបទ "ឆ្ពោះទៅរកសហគមន៍កាន់តែប្រសើរឡើង តាមរយៈការអភិវឌ្ឍដែលជំរុញ ដោយនវានុវត្តន៍" បានបើកយ៉ាងឱឡារិកនៅទីក្រុង Kunming ខេត្ត Yunnan ប្រទេស ចិន។

ផ្លាស់ប្ដូរថ្មីដើម្បីអភិវឌ្ឍន៍ប្រកបដោយនវានុវត្តន៍ និងកសាងសហគមន៍ GMS កាន់តែប្រសើរឡើង - ảnh 1សមាជិក GMS បានអនុម័តជាឯកច្ឆ័ន្ទលើសេចក្តីថ្លែងការណ៍រួម និងយុទ្ធសាស្ត្រនវានុវត្តន៍សម្រាប់ការអភិវឌ្ឍ GMS រហូតដល់ឆ្នាំ ២០៣០។ (រូបថត៖ VGP/Nhat Bac)
អញ្ជើញចូលរួមកិច្ចប្រជុំនេះមានវត្តមានប្រមុខរដ្ឋាភិបាល/ប្រធានគណៈប្រតិភូ មកពីប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ ចិន វៀតណាម ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងតំណាងអង្គការអន្តរជាតិ និងតំបន់យ៉ាងច្រើនកុះករ។
នៅកិច្ចប្រជុំ ថ្នាក់ដឹកនាំនានាបានឯកភាពគ្នាលើការកសាងប្រព័ន្ធនវានុវត្តន៍ GMS ជាមួយនឹងសសរស្តម្ភសំខាន់ៗចំនួនបី រួមមាន៖ ឌីជីថលនីយកម្ម ការផ្លាស់ប្តូរ បៃតង និងការតភ្ជាប់។ ថ្នាក់ដឹកនាំក៏បានលើកទឹកចិត្តដល់ការសម្របសម្រួលរវាង GMS ជាមួយយន្តការ គំនិតផ្ដួចផ្ដើមសហប្រតិបត្តិការក្នុងតំបន់ និងអនុតំបន់ផ្សេង ទៀត ដើម្បីបង្កើតកម្លាំងចលករថ្មីសម្រាប់ការអភិវឌ្ឍនៃអនុតំបន់។ អង្គប្រជុំបាន អនុម័តលើសេចក្តីថ្លែងការណ៍រួម និងយុទ្ធសាស្ត្រនវានុវត្តន៍ដើម្បីការអភិវឌ្ឍ GMS រហូតដល់ឆ្នាំ ២០៣០។ អង្គប្រជុំក៏បានកត់សម្គាល់ឯកសារចំនួន ៦ ស្តីពីអាកាសធាតុ និងបរិស្ថាន ឌីជីថលនីយកម្ម ការវិនិយោគ សមភាពយេនឌ័រ សុខាភិបាល ការធ្វើ ឌីជីថលនីយកម្ម ឯកសារពាណិជ្ជកម្មសម្រាប់ដាក់ឱ្យប្រើប្រាស់នាពេលខាងមុខ។
អញ្ជើញថ្លែងនៅកិច្ចប្រជុំ នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានអះអាងនូវតួនាទីយុទ្ធសាស្ត្ររបស់ GMS ក្នុងដំណើរការសមាហរណកម្មអន្តរជាតិ និងការអភិវឌ្ឍនៃអនុតំបន់ ហើយចាត់ទុកថា នៅក្នុងប្រតិបត្តិការនិងការអភិវឌ្ឍ GMS ត្រូវតែផ្លាស់ប្ដូរថ្មីនិងច្នៃប្រឌិតដោយឥតឈប់ឈរ ដើម្បីក្ដាប់ជាប់និន្នាការទូទៅនៃពិភព លោកផង និងបម្រើតម្រូវការអភិវឌ្ឍន៍ដោយឡែកនៃអនុតំបន់ផង។ លោកនាយករដ្ឋ មន្ត្រីបានស្នើខ្លឹមសារសំខាន់ៗចំនួនបីនៃច្រករបៀងសេដ្ឋកិច្ចជំនាន់ថ្មី រួមមាន៖ ច្រក របៀងបច្ចេកវិទ្យា និងនវានុវត្តន៍; ច្រករបៀងនៃកំណើនសេដ្ឋកិច្ច; ច្រករបៀងបៃតង និរន្តរភាព និងបរិយាប័ន្ន។ លោកនាយករដ្ឋមន្ត្រីជឿជាក់ថា កិច្ចប្រជុំកំពូលលើកនេះ នឹងរួមចំណែកដល់ការសម្រេចបាននូវចក្ខុវិស័យ និងគោលដៅរបស់ GMS ព្រមទាំង អះអាងថា វៀតណាមនឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសជាសមាជិក និងដៃគូអភិវឌ្ឍន៍ ដើម្បីរួមគ្នាកសាងមហាអនុតំបន់ទន្លេមេគង្គប្រកបដោយនវានុវត្តន៍ ភាពស្វាហាប់ និងមានការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ